កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះ អតីតសមាជិកក្រុម 2NE1 នាង Park Bom បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញនាងបង្ហោះរូបនាឡិកាមួយ ដែលមានម៉ោងនិងនាទីត្រឹម ៤:៤៤ ដោយអមជាមួយ Hashtag ដែលធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់ថា #D-Nation #BraveBrother។

មិនត្រឹមតែប៉ុណ្ណោះ ចំណែកឯគណនី IG របស់លោក Scotty Kim ដែលត្រូវបានគេស្គាល់ថាជា CEO របស់ផលិកកម្ម D-Nation ក៏បានបង្ហោះរូបភាពជាមួយរូបនាឡិកា នៅត្រឹមម៉ោង ៤:៤៤ ដូចគ្នា។

អ្វីដែលពិសេសជាងនេះទៅទៀត នៅលើគណនីអ្នកនិពន្ធចម្រៀងដ៏ល្បីឈ្មោះលោក Brave Brother ដែលជាអ្នកសរសេរបទ “Spring” ឲ្យ Park Bom ក៏បានបង្ហោះរូបភាពដូចទៅនឹង Park Bom និង លោក Scotty Kim ដែរ។

យ៉ាងណាមិញ ទាំងនេះបាន បានធ្វើឲ្យអ្នកគាំទ្ររំភើបផង ឆ្ងល់ផង ព្រោះថាទាំងនេះ អាចជាដំណឹងល្អនៃការ Comeback របស់ Park Bom ក្នុងពេលឆាប់ៗខាងមុននេះ។ មិនត្រឹមតែប៉ុណ្ណោះ ទាំងនេះក៏បានធ្វើឲ្យអ្នកគាំទ្រសង្ស័យថា វាអាចជាសញ្ញានៃការរួបរួមក្រុម 2NE1 ជាថ្មី ព្រោះលេខ៤អាចតំណាងឲ្យសមាជិក ៤នាក់នៃក្រុមនារី 2NE1៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Park Bom
Park Bom
រូប Park Bom បង្ហោះ
រូប Scotty បង្ហោះ
រូប Brave Brother បង្ហោះ
មិតិអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]