ម៉ាឡេស៊ី៖ កីឡាករ ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួនជាមួយក្រុម PKNS របស់គេ សាជាថ្មី ក្នុងពានរង្វាន់ Malaysia FA Cup ទល់នឹងក្រុម Melaka កាលពីយប់មិញនេះ។ ក្នុងការប្រកួតនេះដែរ កីឡាករពាក់អាវលេខ ២៩រូបនេះ បានជួយឱ្យ PKNS ឈ្នះ Melaka ក្នុងលទ្ធផល ៣-២ និងថែមទាំងរកបាន ១គ្រាប់ផងដែរ ដែលជាគ្រាប់បាល់ដំបូងបង្អស់សម្រាប់កីឡាកររូបនេះ ក្នុងពានរង្វាន់ Malaysia FA Cup។

កីឡាករ ចាន់ វឌ្ឍនាកា (រូបភាព៖ PKNS FC)

គ្រាប់បាល់ទាំង ៣គ្រាប់របស់ PKNS រកបានដោយកីឡាករ Gurusamy នៅនាទីទី ៤៣ ដែលជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ, កីឡាករ ចាន់ វឌ្ឍនាកា នៅនាទីទី ៦៥ និងមួយគ្រាប់បន្ថែមទៀតដោយកីឡាករ Sherman នៅនាទីទី ៦៧។ គួរបញ្ជាក់ថា នេះជាគ្រាប់បាល់ទី២ហើយ សម្រាប់កីឡាករចាន់ វឌ្ឍនាកា សម្រាប់ក្លិប PKNS ខណៈដែលគ្រាប់បាល់ទី ១ ធ្វើបានសម្រេចកាលពីជំនួបទល់នឹងក្រុម Selangor។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតបន្ទាប់របស់ PKNS នឹងត្រូវប៉ះក្រុមខ្លាំង Perak មុននឹងបន្តប៉ះក្លិបចាស់របស់វឌ្ឍនាកាគឺក្លិប Pahang FA នៅលីគកំពូល Malaysia Super Lig៕

សូមទស្សនាវីដេអូគ្រាប់បាល់របស់ ចាន់ វឌ្ឍនាកានៅខាងក្រោម៖ 

លទ្ធផលបញ្ចប់តង់ទី១ (រូបភាព៖ PKNS FC)
លទ្ធផលប្រកួតជាផ្លូវការ (រូបភាព៖ PKNS FC)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]