ចិន៖ បងប្អូនភ្លោះមួយគូរស់នៅក្នុងប្រទេសចិន រមែងប្រើប្រាស់ប័ណ្ណបើកបរតែមួយអស់រយៈពេលជាង ២០ឆ្នាំ ពេលនេះត្រូវអស់លក្ខណ៍ ក្រោយពីប៉ូលិសចាប់បាន ព្រោះតែក្បាលម្នាក់ទៀតទំពែក។

យោងតាមប្រភពព័ត៌មានចិនបានឱ្យដឹងថា បងប្អូនប្រុសពីរនាក់ មាននាមត្រកូល Yan បាននិងកំពុងប្រើប្រាស់ប័ណ្ណបើកបរតែមួយ ដោយគ្មានបញ្ហាអ្វីទាំងអស់ រហូតដល់ថ្ងៃមួយនៅក្នុងឆ្នាំ២០១៧ ដែលបងប្រុសភ្លោះម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកប័ណ្ណបើកបរជាបណ្តោះអាសន្ន ព្រោះតែរូបគេបើកបរក្នុងស្ថានភាពស្រវឹង។ 

បងប្អូនភ្លោះត្រូវប៉ូលិសឃាត់ខ្លួន

យ៉ាងណាមិញ វាគ្មានបញ្ហាសម្រាប់រូបគេទេ ព្រោះពួកគេនៅតែបន្តប្រើប័ណ្ណបើកបររបស់ប្អូនភ្លោះម្នាក់ទៀត រហូតដល់ថ្ងៃមួយត្រូវបានប៉ូលិសដកហូតប័ណ្ណបើកបរម្តងទៀត ក្នុងករណីស្រវឹងបើកបរដូចគ្នា។សំណាងល្អសម្រាប់ពួកគេ ព្រោះតែពេលនោះ បងភ្លោះត្រកូល Yan នេះបានយកប័ណ្ណបើកបរត្រឡប់មកវិញហើយ។ ដូច្នេះពួកគេនៅតែបន្តចែកគ្នាប្រើប្រាស់ប័ណ្ណបើកបរ (បើមានម្នាក់ត្រូវប៉ូលិសដកហូតប័ណ្ណបើកបរ នៅអាចប្រើប្រាស់របស់ម្នាក់ទៀតបាន។)

ផែនការនេះពិតជាល្អឥតខ្ចោះ រហូតដល់ថ្ងៃមួយ ម្នាក់ក្នុងចំណោមពួកគេ ក្បាលគេចាប់ផ្តើមទំពែក ពេលនោះល្បិចរបស់គេ ត្រូវអស់លក្ខណ៍ ដោយប៉ូលិសបានទៅផាកពិន័យរូបគេដល់ផ្ទះ ដែលផ្ទះរបស់ពួកគេនៅក្នុងទីក្រុង Jiamusi ខេត្តហីឡុងជាំង បន្ទាប់ពីបងភ្លោះនេះ ត្រូវបានប៉ូលិសឃាត់ខ្លួនម្តងទៀត ហើយលើកនេះគេបានហុចប័ណ្ណបើកបរប្អូនគេឱ្យទៅប៉ូលិសដូចសព្វដង ប៉ុន្តែត្រូវប៉ូលិសចាប់បាន បន្ទាប់ពីប៉ូលិសពិនិត្យមើលមូលដ្ឋានទិន្នន័យ (Database) រកឃើញថា ក្បាលប្អូនប្រុសរបស់គេចាប់ផ្តើមទំពែក ចំណែកក្បាលគេមានសក់ពេញលេញ។  

បងប្អូនភ្លោះត្រូវប៉ូលិសឃាត់ខ្លួន
បងប្អូនភ្លោះត្រូវប៉ូលិសឃាត់ខ្លួន

ដូច្នេះរូបគេបានសារភាពថា៖

«ខ្ញុំបានប្រើប្រាស់ប័ណ្ណបើកបរតែមួយជាមួយប្អូនប្រុសខ្ញុំអស់រយៈពេល ២០ឆ្នាំមកហើយ។ យើងគឺជាបងប្អូនភ្លោះ ដូច្នេះយើងមើលទៅគឺដូចគ្នា។»

យ៉ាងណាមិញ ប៉ូលិសបានផាកពិន័យពួកគេចំនួន ២,០០០យ័ន (ប្រមាណ ៣០០ ដុល្លារ) ហើយពួកគេកំពុងតែស្ថិតក្រោមការស៊ើបអង្កេតបន្ថែមទៀត៕ 

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]