ភ្នំពេញ៖ តោះៗ! អ្នកណាគេខ្លះដែលបានទន្ទឹងរង់ចាំរាំក្បាច់ និងទស្សនា full version បទញ៉ាំញ៉ាំរបស់ ពេជ្រ សោភា ជាមួយនឹងប្អូនប្រុស ឆេង ប្រសិទ្ធ អតីតបេក្ខជនកម្មវិធីប្រកួតចម្រៀងកុមារសម្រាប់ផលិតផលដុំស៊ុបខ្នររសជាតិសាច់ជ្រូកនោះ? ឥឡូវនេះ MV នេះបានចេញជាផ្លូវការហើយ ដែលប្រិយមិត្តអាចទស្សនាបាននៅខាងក្រោម និងលើទំព័រ Facebook Knorr ផងដែរ។

ក្នុង MV របស់បទ «ញ៉ាំញ៉ាំ» ដែលច្រៀងដោយកំពូលតារាចម្រៀងពោរពេញដោយភាពច្នៃប្រឌិត និងពូកែកំប្លែងក្រមិចក្រមើម ពេជ្រ សោភា នេះក៏មានជាវត្ដមានរបស់ប្អូនប្រុស ឆេង ប្រសិទ្ធ ដែលបានបញ្ចេញក្បាច់រាំរូួមគ្នាយ៉ាង Cute គួរឲ្យស្រលាញ់ទាំងពីរនាក់ ទៅតាមចង្វាក់ភ្លេងដ៏ពីរោះ និងគួរឲ្យចង់រាំតាម។

ក្រៅពីក្បាច់រាំដ៏សប្បាយរីករាយបទ «ញ៉ាំញ៉ាំ» នេះរាយរ៉ាប់ពីមុខម្ហូបឆ្ងាញ់ៗដូចជាសម្លរស្ងោរល្ពៅ ស្ងោរត្រលាច ស្ងោរម្រះ ស្ងោរស្ពៃជាច្រើនមុខ ព្រមទាំងបរិយាកាសរីករាយជុំគ្នាដ៏កក់ក្ដៅ និងមានសុភមង្គលបែបគ្រួសារ រាល់ពេលទទួលទានអាហារដែលចម្អិនជាមួយនឹងដុំស៊ុបខ្នររសជាតិសាច់ជ្រូក ហើយដែលគ្រាន់តែស្ដាប់ហើយកូរពោះឃ្លានចង់ញ៉ាំៗដែរតែម្ដង។

ពេជ្រ សោភា គឺជាតារាតំណាងផលិតផលគ្រឿងផ្សំខ្នរ ដែលជាប្រ៊េនអន្តរជាតិល្បីល្បាញទូទាំងពិភពលោក ហើយដែលក៏ជាគ្រឿងផ្សំដ៏ចាំបាច់មួយសម្រាប់ស្រ្ដីមេផ្ទះគ្រប់រូប ជួយឲ្យគ្រប់មុខម្ហូបកាន់តែឈ្ងុយឆ្ងាញ់មានជាតិនេះ ក៏បានចូូលរួមថតស្ពតពាណិជ្ជកម្មថ្មីរបស់ខ្នរជាមួយប្អូនប្រុស ឆេង ប្រសិទ្ធ និង ចាន់ កញ្ញា អតីតបេក្ខជន Top 4 នៅក្នុងកម្មវីធីប្រកួតធ្វើម្ហូបដ៏ល្បីល្បាញមួយផងដែរ ដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។

កុំភ្លេចចូលរូមរាំលេងយតាមចង្វាក់ #ញ៉ាំញ៉ាំ នេះឲបានគ្រប់គ្នា!

ទស្សនា Full version នៅខាងក្រោមនេះនឹងរង់ចាំទស្សនាស្ពតពាណិជ្ជកម្ម ដែលនឹងចាក់បញ្ចាំងតាមទូរទស្សន៍ទូទាំងប្រទេសក្នុងពេលឆាប់ៗនេះផងដែរ៕

បទ ញ៉ាំញ៉ាំ របស់ ពេជ្រ សោភា និង ឆេង ប្រសិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា