ការដកធ្មេញមុខចេញ ជាម៉ូដដែលកំពុងពេញនិយម សំរាប់យុវវ័យនៅប្រទេស អាហ្វ្រិកខាងត្បូង អស់រយៈពេល ៦០ឆ្នាំ មកហើយ ពីមួយជំនាន់ ទៅមួយជំនាន់ នៅតាមតំបន់នានា ជាពិសេស យុវវ័យដែលស្ថិតនៅ ទីក្រុង Cape Town តែម្តង។

បើស្តាប់ទៅពិតជាគួរអោយចម្លែក និង គួរអោយចង់សើចខ្លាំងណាស់ ប៉ុន្តែសំរាប់ យុវវ័យនៅប្រទេសអាហ្វ្រិកខាងត្បូង ពួកគេពិតជាចូលចិត្តស្នាមញញឹម ដែលគ្មាន ធ្មេញមុខនេះខ្លាំងណាស់។ ពួកគេគិតថាវាជាម៉ូដដ៏ពេញនិយម ហើយគ្រប់គ្នាសុទ្ធតែ បានដកធ្មេញមុខរបស់ខ្លួនឯងចេញ គ្រប់ៗគ្នា ព្រោះពួកគេមានអារម្មណ៍ថា វាមានភាពទាន់សម័យ និងអាចជួយដល់ការទាក់ទាញ ចំណាប់អារម្មណ៍ពីស្រីៗបាន។

វាពិតជាគួរអោយអស់សំណើចផងដែរ ដែលធ្មេញនៅល្អសុខៗ បែរជានាំគ្នាដកចោលបែបនេះ។ យ៉ាងណាមិញ តាមការបញ្ជាក់ពីលោក Rob Barry មកពីមហាវិទ្យាល័យ ទន្តសាស្រ្ត បានឲ្យដឹងថា ការដកធ្មេញមានការកើនឡើងជាញឹកញាប់ ដោយស្ទើរតែរាល់សប្តាហ៍ តែងតែមានមនុស្សមកដកធ្មេញ របស់ពួកគេចោល ហើយដែលមានច្រើនបំផុតនោះ គឺនៅទីក្រុង Cape Town តែម្តង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]