ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាចម្រៀងដ៏មានប្រជាប្រិយភាពអ្នកនាងពេជ្រ សោភា បានធ្វើការជួយការងារសង្គមជាច្រើន ដែលកាលពីពេលកន្លងទៅនេះ នាងក៏បានប្រកាសថានឹងជួយដល់ក្មេងៗក្រីក្រ ដែលគ្មានសាលារៀននៅខេត្តកំពត។

នៅពេលនេះដែរ នាងក៏បានចំណាយពេលដ៏មានតម្លៃ ដើម្បីទៅជួបក្មេងៗ និងមើលពីស្ថានភាពរស់នៅរបស់ពួកគេនាពេលនេះ ដែលពិតជាពិបាកខ្លាំង ទាំងការហូបចុក រស់នៅថែមទាំងអត់មានសាលា ដែលត្រូវសិក្សា ក្រេបយកចំណេះវិជ្ជាផងដែរ។

ដោយក្នុងនោះ តារាស្រីរូបនេះបានធ្វើការរៀបរាប់ ក្រោយបានឃើញស្ថានភាពរបស់ពួកគេយ៉ាងដូច្នោះថា៖«បានទៅដល់ហើយ ពេលទៅដល់ទើបកាន់តែយល់ច្បាស់ក្មួយពិបាកណាស់ ទាំងការហូប ទាំងការរស់នៅ អត់ទាំងសាលារៀនទៀត ជួបគ្នាម្តងទៀតណាក្មួយពេលសាលារៀនធ្វើរួច មីងសន្យាហើយថាទៅម្តងទៀត»។

ក្រោយពីបានដឹងបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាអាណិតដល់ពួកគេ ដែលនៅក្មេងៗក៏ត្រូវជួបបញ្ហាទាំងនេះ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រមួយចំនួន ពិតជាពេញចិត្តខ្លាំង ចំពោះទង្វើរបស់តារាស្រីរូបនេះគ្រប់គ្នាតែម្តង៕

សូមទស្សនារូបភាព និងវីដេអូការរៀបរាប់បន្ថែមរបស់តារារូបនេះ ខាងក្រោមនេះ៖ 

ពេជ្រ សោភា
ពេជ្រ សោភា ទៅជួបក្មេងៗគ្មានសាលារៀន
ពេជ្រ សោភា ទៅជួបក្មេងៗគ្មានសាលារៀន
ពេជ្រ សោភា ទៅជួបក្មេងៗគ្មានសាលារៀន
ពេជ្រ សោភា ទៅជួបក្មេងៗគ្មានសាលារៀន
ពេជ្រ សោភា ទៅជួបក្មេងៗគ្មានសាលារៀន
ពេជ្រ សោភា ទៅជួបក្មេងៗគ្មានសាលារៀន
ពេជ្រ សោភា ទៅជួបក្មេងៗគ្មានសាលារៀន
ពេជ្រ សោភា ទៅជួបក្មេងៗគ្មានសាលារៀន
ពេជ្រ សោភា ទៅជួបក្មេងៗគ្មានសាលារៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា