ភ្នំពេញ៖ ពិតជាល្អប្រពៃ និងត្រេកអរសម្រាប់អ្នកខេត្តកំពង់ឆ្នាំងខ្លាំងណាស់ ដែលត្រូវបានក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងដំធំជាងគេ BOOSTRONG Energy Drink បានរៀបចំកម្មវិធីអបអរមហាសង្ក្រាន្តឆ្នាំថ្មីនៅទឹកដីខេត្តជំនាញធ្វើក្អមឆ្នាំងឆ្នាំ ២០១៩ នេះបន្តទៀត។

កាលពីឆ្នាំមុនក្នុងមហាសង្ក្រាន្តអបអរទេវតាឆ្នាំថ្មីក្រុមហ៊ុន ប៊ូសស្ត្រង បានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីម្ដងរួចមកហើយនៅខេត្តកំពង់ឆ្នាំង ដែលមានចំនួនបងប្អូនយើងមកពីគ្រប់ទិសទីចូលរួមយ៉ាងច្រើនកុះកររាប់ម៉ឺននាក់។ ដោយឡែកនៅឆ្នាំ ២០១៩ នេះវិញក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង ក៏បានរៀបចំសង្ក្រាន្តដ៏ធំមហិមានៅឆ្នាំនេះបន្តដែលមានការរៀបចំកម្មវិធីរិតតែធំនឹងសម្បើមអស្ចារ្យជាងឆ្នាំទ្វេដង។ ទាំងការតុបតែងទីធ្លា និងបែងចែកតំបន់លេងល្បែងកម្សាន្តប្រជាប្រិយជាច្រើនលក្ខណៈ ជាលក្ខណៈប្រជាប្រិយខ្មែរសុទ្ធសាធ។

ក្នុងកម្មវិធីនេះបងប្អូននឹងបានសប្បាយជាមួយ៖ 
១. ក្លោងទ្វាជ្រូក
២. អក្សរកំពង់ឆ្នាំងធ្វើពីកំប៉ុងប៊ូសស្ត្រង
៣. រូបឆ្នាំងយក្សធ្វើពីកំប៉ុងប៊ូសស្ត្រង
៤. ឆាកតន្ត្រីដ៏ធំមហិមាប៊ូសស្ត្រង
៥. ទីធ្លារាំលេងកម្សាន្ត និងបាញ់ទឹក
៦. ក្លោងទ្វាសង្រ្កាន្តឆ្នាំថ្មី
៧. ក្រមាវេហា
៨. ឆ្នាំងដីចំបើង
៩. ផ្ទះស្បូវ
១០. ភូមិទេសភាពស្រុកស្រែ
១១. ភូមិលង្វែក
១២. ភូមិអូនអ៊ូក បងអ៊ូក
១៣. ភូមិក្អមឆ្នាំង
១៤. ភូមិថតរូប
១៥. ភូមិតម្បាញ
១៦. ភូមិចម្រៀង

ក្រៅពីមានតំបន់លេងកម្សាន្តជាច្រើនបែបមកហើយក្នុងកំឡុងសង្ក្រាន្តឆ្នាំថ្មីទាំងបីថ្ងៃនេះបងប្អូនក៏នឹងបានជួបរាំលេងសប្បាយជាមួយកំពូលតារាចម្រៀងជាច្រើនដួងទៀតដូចជា កញ្ញា ឱក សុគន្ធ កញ្ញា ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ នីសា លោក ហ្សូណូ កញ្ញា សុខ ស្រីនាង កញ្ញា សួស វីហ្សា កញ្ញា វី ឌីណែត លោក វង្ស ដារ៉ារតនា កញ្ញា រ៉េត ស៊ូហ្សាណា លោក ស្ទែប កញ្ញា ចំរើន សុភ័ក្រ្ត កញ្ញា ប៉ាច គីមមួយ លោក ឃី សុឃុន កុមារា ពេជ្រ ថៃ កុមារី សុខ សុជាតា កុមារ ទេព ពិសិដ្ឋ កុមារា ឡុង លីងគ័ង្គ និងកុមារា រ៉េត រ៉ែន

ឆ្នាំនេះពិតជាមានភាពអស្ចារ្យ និងសប្បាយមហិមាប្រចាំឆ្នាំហើយ សូមបងប្អូនចូលរួមទាំងអស់គ្នាដោយសេរី និងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ព្រមជាមួយឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់៕

ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី
ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី
ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី
ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី
ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី
ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី
ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី
ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]