រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣០ មករា ២០១៣ មានមនុស្សស្លាប់៩នាក់ និងរងរបួសធ្ងន់-ស្រាល១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍១៥លើក កើតឡើងនៅទូទាំងប្រទេសកម្ពុជា ។

យោងតាមគេហទំព័រប៉ូលិសជាតិបានបញ្ជាក់ដែរថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឲ្យខូចខាតយានយន្តសរុប២១គ្រឿង ក្នុងនោះ ម៉ូតូ១១គ្រឿង រថយន្តធុនធំ២គ្រឿង រថយន្តធុនតូច៦គ្រឿង និងយាន្តផ្សេងៗ២គ្រឿង ។ ប្រភពដដែលបន្តថា មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ គឺមកពីល្មើសល្បឿន២លើក មិនគោរពសិទ្ធិ៣លើក ស្រវឹង៣លើក សុខភាពងងុយដេក២លើក ប្រជែងគ្រោះថ្នាក់២លើក មិនពាក់មួក៩នាក់ ។

ចំពោះរថយន្តដែលទទួលរងការផាកពិន័យ នៅអង្គភាពនៅថ្ងៃទី៣០ មករា នេះ តាមប្រភពដដែលបានឲ្យដឹងថា មានរថយន្តសរុប១០៦គ្រឿង គឺរថយន្តទេសចរ២៥គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច៤៨គ្រឿង  រថយន្តដឹកអ្នកដំណើរធុនធំ៩គ្រឿង រថយន្តដឹកទំនិញធុនតូច១៦គ្រឿង និងរថយន្តដឹកទំនិញធុនធំ៨គ្រឿង ។ រថយន្តទាំង១០៦គ្រឿងខាងលើ បានបង់ប្រាក់ពិន័យរួចរាល់នៅអធិការដ្ឋាន នគរបាលរាជធានី-ខេត្ត៧៦គ្រឿង នៅស្នងការដ្ឋាននគរបាលខេត្ត-រាជធានី៣០គ្រឿង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]