កូរ៉េខាងត្បូង៖ បើសិនជាអ្នកនិយាយពីរូបសម្រស់ស្រស់ស្អាតបំផុត ប៉ុន្តែពិបាកនឹងយល់ ប្រចាំវិស័យKpopនោះ គឺគ្មាននរណាក្រៅពីតារាស្រី Sulli ឡើយ ដោយនាងត្រូវបានគេទទួលស្គាល់ថា ជាតារាស្រីមានសម្រស់ស្អាត មិនថាថតរូបក្នុងស្ថានភាពឬពន្លឺ ទីតាំងបែបណាក៏ដោយ ក៏មើលទៅនៅតែស្រស់ស្អាត មិនអាចប្រកែកបាន។

លើសពីនេះទៅនោះ ក៏អាចនិយាយបានថាSulli គឺជាបុគ្គលដែលតែងតែក្លាយជាទីចាប់អារម្មណ៍របស់មហាជនជានិច្ច មិនថានាងធ្វើអ្វីក៏ដោយ នាងផ្អាកច្រៀង នាងមិនទាន់ចេញសម្តែងរឿងថ្មី ឬក៏នាងធ្វើអ្វីបង្ហោះរូបផ្សេងៗនៅលើសង្គមជាដើម។ នាងតែងតែក្លាយជាប្រធានបទ សម្រាប់មហាជនជជែកវែកញែកផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា ជាសំណាងល្អដែលលើកនេះ Sulli មិនបានបង្ហោះរូបថតប្លែកៗខុសពីធម្មតាដូចសព្វមួយដងឡើយ ប៉ុន្តែលើកនេះនាងបានបង្ហោះរូបថតយ៉ាងស្រស់ស្អាតរបស់ខ្លួន។ ជាពិសេសគេចាប់អារម្មណ៍ឃើញថា រយៈពេលជាយូរណាស់មកហើយ ដែលមិនបានឃើញ Sulli ស្លៀកសំពត់លើជង្គង់បង្ហាញជើងរបស់នាងបែបនេះ។

ជាការពិតណាស់ Sulli បានបង្ហាញពីជើងដ៏វែងស្រឡូនស្អាតរបស់នាង ដែលជាជើងក្នុងក្តីប្រាថ្នារបស់នារីគ្រប់រូប។ លើសពីនេះ គេកម្រនឹងឃើញ Sulli ថតរូបបញ្ចេញជើងរបស់នាងបែបនេះណាស់ ដោយភាគច្រើនគេឃើញតែមុខដ៏ស្រស់ស្អាត ដូចផ្លែសារីរបស់នាងតែប៉ុណ្ណោះ។

យ៉ាងណាមិញ អ្នកគាំទ្របាននិយាយបែបលេងសើចថា Sulli មិនសូវបង្ហោះរូបបញ្ចេញជើងរបស់នាងបែបនេះ ដោយសារតែខ្លាចអ្នកគាំទ្រនារីមួយចំនួន លួចច្រណែននឹងទម្រង់ជើងរបស់នាងក៏ថាបានដែរ៕

តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]