ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថា អតីតបេក្ខភាពការប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ ប្អូនប្រុសឆេង ប្រសិទ្ធ កាន់តែទទួលបាននូវប្រជាប្រិយភាពខ្លាំង ពីបណ្តាអ្នកគាំទ្រជាច្រើន ស្របពេលដែលតារាវ័យក្មេងរូបនេះតែងតែលេចមុខរាល់កម្មវិធីជាច្រើន។

មិនត្រឹមតែមានរូបសម្រស់ស្រស់សង្ហា តាំងតែពីក្មេង និងមានសមត្ថភាពល្អនៅក្នុងការងារសិល្បៈនោះទេ ក៏ប៉ុន្តែបើងាកមកមើល កាលពីពេលថ្មីៗនេះវិញ ប្អូនប្រុសក៏មានទឹកចិត្តល្អខ្លាំង នៅក្នុងការងារសង្គម មិនចាញ់តារាជើងចាស់មួយចំនួននោះទេ។

ដោយក្នុងនោះប្អូនប្រុសបាន ជួយជាប៊ិចសម្រាប់សរសេរចំនួន៥០០ដើម តាមរយៈតារាចម្រៀងកញ្ញាពេជ្រ សោភា នៅក្នុងការជួយក្មេងៗនៅទីតាំងក្រីក្រ ដែលគ្មានសាលារៀន ដែលធ្វើឡើងនៅក្នុងថ្ងៃនេះ។

ទន្ទឹមនឹងនេះផងដែរ មហាជនជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ដែលប្អូនប្រុសនៅក្មេងប៉ុណ្ណឹងសោះ តែមានទឹកចិត្តល្អនៅក្នុងការជួយការងារសង្គម មិនចាញ់តារារៀមច្បងដទៃនោះទេ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ អ្នកនាង ពេជ្រ សោភា ក៏បានកោតសរសើរដល់តារាវ័យក្មេងរូបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ពេជ្រ សោភា
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ និងពេជ្រ សោភា
ឆេង ប្រសិទ្ធ និងពេជ្រ សោភា
ឆេង ប្រសិទ្ធ និងពេជ្រ សោភា
ឆេង ប្រសិទ្ធ ជួយប៊ិច៥០០ដើម ដល់ក្មេងក្រីក្រ
សាររបស់ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆេង ប្រសិទ្ធ