ម៉ាឡេស៊ី៖ បុរសអាយុ ៤១ឆ្នាំម្នាក់ ស្រាប់តែកម្រោលចូលវាយបំបែកទូ ATM ព្រោះតែដកលុយមិនបាន។

យោងតាមប្រភពសារព័ត៌មានច្បាស់ការណ៍មួយបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅទូ ATM របស់ធនាគារសាធារណៈ (Public Bank) ជិតសាលារៀនមួយកន្លែងក្នុងទីក្រុង Bukit Tinggi ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០២ ខែមេសាកន្លងទៅ។ 

រូបភាពនៅកន្លែងកើតហេតុ

ដោយបុរសម្នាក់នេះត្រូវបានរាយការណ៍ថា លោកបានព្យាយាមដកលុយនៅវេលាម៉ោងប្រមាណ ១២:៣០នាទីថ្ងៃត្រង់ ប៉ុន្តែដកលុយមិនបានសោះ ទើបក៏កម្រោលចូលវាយបំបែកកញ្ចក់ទូ ATM យកតែម្តង។

ក្រោយមក មនុស្សម្នានៅតំបន់នោះក៏បានប្តឹងប៉ូលិស។ មិនយូរប៉ុន្មានប៉ូលិសក៏បានមកដល់កន្លែងកើតហេតុ ប៉ុន្តែបុរសម្នាក់នោះបានចាកចេញពីកន្លែងកើតហេតុបាត់ទៅហើយ។ ប៉ុន្តែគេបានប្រាប់សន្តិសុខធនាគារថា គេនឹងត្រលប់មកវិញនៅម៉ោង ២ថ្ងៃត្រង់ ហើយប្រសិនបើគេដកលុយមិនបានទៀត គេច្បាស់ជាខឹងខ្លាំងជាក់ជាមិនខាន។

បន្ទាប់មក នៅម៉ោង ២ថ្ងៃត្រង់ ប៉ូលិសក៏បានមកកន្លែងកើតហេតុម្តងទៀត ស្រាប់តែប្រទះឃើញបុរសម្នាក់នោះឈរនៅមុខធនាគារ ដោយដៃកាន់កាំបិតជាប់។ យ៉ាងណាមិញ សមត្ថកិច្ចបានព្យាយាម សម្រួលអារម្មណ៍គេឱ្យស្ងប់អស់ពេលជាង ២០នាទី។ ប៉ុន្តែមិនបានការសោះ ស្រាប់តែគេក៏កម្រោលចូល ដេញចាក់ប៉ូលិសយកតែម្តង។

រូបភាពនៅកន្លែងកើតហេតុ

រំពេចនោះ ស្រាប់តែមានប៉ូលិសម្នាក់ទៀត បានទាញកាំភ្លើងបាញ់បុរសម្នាក់នោះអស់ចំនួន ៤គ្រាប់ ហើយបុរសម្នាក់នោះត្រូវ ២គ្រាប់។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មូលហេតុដែលប៉ូលិសម្នាក់នោះបាញ់ គឺគ្រាន់តែដើម្បីការពារដៃគូរបស់គេតែប៉ុណ្ណោះ។

ដោយឡែក ជនសង្ស័យត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស និងយកទៅដោះស្រាយតាមនិតិវិធីច្បាប់។ ខាងសមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះមិនមែនជាករណីចោរប្លន់ធនាគារនោះទេ ប៉ុន្តែពួកគេនឹងបញ្ជាក់បន្ថែមទៀតនៅពេលក្រោយ៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

VIDEO WARNING: GRAPHIC VIOLENCE

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]