រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាខ្មែរអាណិកជន បានរងរបួសធ្ងន់ដេកក្នុងថ្លុកឈាម ឯប្រពន្ធពោះធំរងរបួសស្រាល ដោយគ្រាន់តែរលាត់ដៃជើងតិចតួច ខណៈពេលប្តីស្រវឹងស្រាជោកជាំ ហើយបើកម៉ូតូទៅបុកទ្រូងផ្លូវចំពីមុខពេញទំហឹង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៣០ មករា ២០១៣ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធប៉ូលិស មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

លោកស៊ិន សុវណ្ណ នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរ ជើងគោកខណ្ឌសែនសុខ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូសូនីក ពណ៌ខៀវលាយខ្មៅ មួយគ្រឿងបើកបរដោយបុរសស្រវឹងស្រាជោកជាំ ម្នាក់ជាខ្មែរអាណិកជនបានដឹកប្រពន្ធ ពោះធំធ្វើដំណើរយ៉ាងលឿនតាមផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុកទ្រូងផ្លូវ២០០៤ ចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសអាណិកជន ជាអ្នកបើកបរដួលបោកក្បាលទៅនឹងថ្នល់ហូរឈាម សន្លប់ស្តូកស្តឹងនៅកណ្តាលផ្លូវត្រូវរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ