អង់គ្លេស៖ ការប្រកួតរវាងក្រុម Wolve និង Man UTD កាលពីយប់មិញនេះ បានបញ្ចប់ទៅក្នុងលទ្ធផល ២-១។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺកីឡាករ Ashley Young របស់ Manchester United បានទទួលកាតក្រហម ១ ពីលោកអាជ្ញាកណ្តាលកាត់សេចក្តី នៅនាទីទី ៥៧។ អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៀតនោះ នេះជាកាតក្រហមលើកទី ២ ហើយសម្រាប់ Ashley young នៅ Premier League ខណៈដែលកាតក្រហមលើកទី១ របស់គេក៏ត្រូវបានឱ្យដោយលោក Mike Dean នេះដូចគ្នា។

លោក Mike Dean ទើបតែទទួលបានកំណត់ត្រាថ្មីជាប្រវត្តិសាស្រ្តរបស់ Premier League គឺជាអាជ្ញាកណ្តាលដំបូងគេបង្អស់ដែលពិន័យកាតក្រហមបាន ១០០ដង។ លោក Mike Dean គឺជាអាជ្ញាកណ្តាលមួយរូបរបស់សហព័ន្ធបាល់ទាត់អង់គ្លេស (FA) ដែលប្រកបអាជីពពេញសិទ្ធិតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ។ លោកត្រូវបានទទួលស្គាល់ជាអាជ្ញាកណ្តាលកាត់សេចក្តីលក្ខណៈអន្តរជាតិសម្រាប់ការប្រកួត FIFA លើកដំបូងនាឆ្នាំ ២០០៣៕

លោក Mike Dean
លោក Mike Dean
លោក Mike Dean
លោក Mike Dean

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]