កូរ៉េខាងត្បូង៖ ទីបំផុតក្រុមចម្រៀងនារី កំពុងតែមានប្រជាប្រិយភាពខ្លាំង លើឆាកអន្តរជាតិ BLACKPINK បានត្រៀមខ្លួនរួចជាសម្រេច ក្នុងធ្វើការវិលត្រឡប់មកអង្រួនពិភពលោកតន្រ្តី ជាមួយនឹងបទចម្រៀងថ្មី រចនាប័ទ្មទាក់ទាញ Girl Crush សុទ្ធសាធ ត្រូវចិត្តមនុស្សគ្រប់វ័យគ្រប់ភេទតែម្តង។

ជាក់ស្តែង នាព្រឹកព្រលឹមថ្ងៃទី៣ ខែមិនា នេះផងដែរ BLACKPINK បានបញ្ចេញនូវវីដេអូ Teaser ខ្លីរយៈពេល ២២វិនាទី បទថ្មី«Kill This Love» របស់ខ្លួន ដែលបង្ហាញឲ្យឃើញពី សមាជិកទាំង៤រូបរបស់ BLACKPINK បានផ្លាស់ប្តូរស្ទាយ៍តុបតែងខ្លួនយ៉ាងថ្មីស្រឡាងប្លែកភ្នែក នៅក្នុងឈុតសម្លៀកបំពាក់បែប Raider បូករួមជាមួយនឹងសាច់ភ្លេងបែបកាចសាហាវ ធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោក កាន់តែរញ្ជួយអារម្មណ៍ ចង់ទស្សនាMVពេញរបស់ពួកគេឆាប់ៗផងដែរ។

គួរឲ្យដឹងថា ក្រុមចម្រៀងនារី BLACKPINK ត្រៀមបញ្ចេញMini Album ថ្មីរបស់ខ្លួន ចំណងជើង«Kill This Love» ដែលក្នុងអាល់ប៊ុមនេះមានចំនួន៥បទ ដោយមានដូចជាបទ «Kill This Love» បទ «Don't Know What To Do» បទ «Kick It» បទ«Hope Not» និងបទ «DDU-DU DDU-DU» Version Remix។

ហើយសម្រាប់អាល់ប៊ុមថ្មីនេះផងដែរ នឹងបញ្ចេញជាផ្លូវការទូទាំងពិភពលោក នៅថ្ងៃទី៥ ខែមិនា ពេលវេលាម៉ោង១២យប់ ដែលត្រូវនឹងម៉ោងនៅកម្ពុជា គឺនៅថ្ងៃទី៤ មិនា វេលាម៉ោង១០យប់ស្អែកនេះផងដែរ៕  

ទស្សនា Teaser ខាងក្រោម៖

បទថ្មីBLACKPINK "Kill This Love"
បទថ្មីBLACKPINK "Kill This Love"
បទថ្មីBLACKPINK "Kill This Love"
បទថ្មីBLACKPINK "Kill This Love"
បទថ្មីBLACKPINK "Kill This Love"
បទថ្មីBLACKPINK "Kill This Love"

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]