អង់គ្លេស៖ បើតាមប្រភពជាច្រើនរបស់សារព័ត៌មានធំៗបានឱ្យដឹងថា ក្លិប Barcelona កំពុងសម្លឹងរកឱកាសឆក់យកកីឡាករមួយរូបរបស់ Man UTD ដោយគ្មានតម្លៃខ្លួន។ ត្រឡប់ទៅមុននេះបន្តិច បើតាមប្រភពជាច្រើនបានឱ្យដឹងថា កីឡាករ Ander Herrera បានឈានដល់ការព្រមព្រៀងចុះកិច្ចសន្យាជាមួយក្លិបអ្នកមាន Paris Saint Germain រួចរាល់ទៅហើយ បន្ទាប់ពីមានការមិនយល់ចិត្តគ្នាជាមួយក្លិបបិសាចក្រហមរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ បើតាមប្រភពពី Sky Sport បានឱ្យដឹងថា ក្លិប Barcelona ក៏កំពុងតែចែចូវជាមួយកីឡាករ Juan Mata ផងដែរ ស្របពេលដែលកុងត្រារបស់ Mata ជាមួយ Man UTD នៅខែមិថុនាខាងមុខ។

កីឡាករ Juan Mata
កីឡាករ Juan Mata

គួររម្លឹកថា Mata ក៏ធ្លាប់ប្រកបអាជីពនៅអេស្ប៉ាញផងដែរ មុននឹងមកចូលរួមជាមួយ Chelesa នាឆ្នាំ ២០១១ នឹងផ្លាស់មកកាន់ Man UTD នាឆ្នាំ ២០១១។ Juan Mata បានផ្តល់តម្រុយអំពីការផ្ទេរមកកាន់អេស្ប៉ាញវិញថា៖ “ខ្ញុំបានចំណាយពេលមួយរយៈនៅអង់គ្លេស ហើយពិតណាស់ថាមួយរយៈនេះ ខ្ញុំមានការនឹករឮកទៅដល់គ្រួសារ និងមិត្តភក្តិរបស់ខ្ញុំ”។ បើទោះបីជាបែបណាក្តី អតីតកីឡាកររបស់ Valancia រូបនេះបានពោលថា៖ “ខ្ញុំមិនទាន់ប្រាកដទេថានឹងអាចវិលត្រឡប់ទៅកាន់អេស្ប៉ាញវិញនាពេលខាងមុខ ឬយ៉ាងណា?? ប៉ុន្តែនៅពេលនេះ ខ្ញុំកំពុងតែប្រកបអាជីពនៅក្លិបដ៏អស្ចារ្យមួយគឺ Manchester United”។

គួរបញ្ជាក់ថា Mata ធំធាត់ឡើងជាមួយឈុតយុវជន Real Castilla មុននឹងចូលរួមជាមួយ Valancia នាឆ្នាំ ២០០៧។ នាឆ្នាំ ២០១១ កីឡាករបម្រើប្រយុទ្ធរូបនេះ បានចូលរួមជាមួយ Chelsea នឹងបានចំណាយពេលវេលានៅទីនោះ ២រដូវកាលកន្លះ មុននឹងចូលរួមជាមួយ Man UTD នាឆ្នាំ ២០១៤៕

កីឡាករ Juan Mata​ កាលនៅ Valancia
កីឡាករ Juan Mata កាលនៅ Chelsea
កីឡាករ Juan Mata

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]