ភ្នំពេញ៖ ទោះបីជាបច្ចុប្បន្ននេះ មានកូន និងស្វាមីរួចមកហើយយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាតារាសម្តែងស្រី ដ៏មានប្រជាប្រិយភាពអ្នកនាងគង់ ចាន់ស្រីមុំ នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីបណ្តាអ្នកគាំទ្រជាច្រើន ទៅលើជីវិតឯកជនរបស់នាង នាពេលបច្ចុប្បន្ន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីស្រស់កូន១រូបនេះ បានបង្ហាញសាច់យ៉ាងសខ្ចី នៅក្នុងពិធីជប់លៀងមួយកន្លែង ដែលបានប្រព្រឹត្តឡើងយ៉ាងអធិកអធម នៅលើអាងហែលទឹក ក្រោមការរៀបចំយ៉ាងពោរពេញដោយភាពរីករាយ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារារូបនេះ និងស្វាមីរបស់ខ្លួន បានធ្វើការតែងខ្លួនបញ្ចេញសាច់ នៅក្នុងឈុតប៊ីគីនីពណ៌ខ្មៅ ជាមួយនឹងស្បៃ យ៉ាងស្អាតប្លែកភ្នែកឃើញរាងយ៉ាងស្រឡូន គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង មិនចាញ់តារាវ័យក្មេងប៉ុន្មាននោះទេ។

តាមរយៈរូបភាព ដែលនាងបានធ្វើការបង្ហាញនៅមុននេះបន្តិច លើបណ្តាញសង្គម ក៏មានអ្នកគាំទ្រជាច្រើនបានសរសើរពីរូបសម្រស់ដ៏ប្លែក ស្អាតរបស់នាងគ្រប់គ្នាតែម្តង ដែលមានកូនហើយ ក៏នៅតែលេងខ្លួនស្រស់ស្អាតដដែល៕

សូមទស្សនារូបភាព និងសកម្មភាពខាងក្រោមនេះ៖ 

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ ក្នុងពិធីជប់លៀងយប់មិញ
គង់ ចាន់ស្រីមុំ ក្នុងពិធីជប់លៀងយប់មិញ
គង់ ចាន់ស្រីមុំ ក្នុងពិធីជប់លៀងយប់មិញ
គង់ ចាន់ស្រីមុំ ក្នុងពិធីជប់លៀងយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ