ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់ តារាចម្រៀងរាជនីសំនៀងឯកបុរាណនិងសម័យ អ្នកនាង មាស សុខសោភា បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងទិដ្ឋភាពពិធីមួយ កាលពីយប់មិញនេះ។ ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា មានតារាចម្រៀង តារាសម្ដែង ប្រុស ស្រីបានចូលរួមយ៉ាងអធិកអធមផងដែរ។

ក្រៅពីទិដ្ឋភាព មើលទៅយ៉ាងអធិកធអមនោះ គេសង្កេតឃើញមានការបង្ហោះ​សារជូនពរទៅ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពរូបនេះ ពីសំណាក់មិត្តៗក្នុងសង្គមសិល្បៈ រួមជាមួយតារាៗក្នុងផលិតកម្មតែមួយ ដោយបានសរសេថា៖ «សុំទោស ប្អូនស្រី មាស សុខសោភា មិនដែលមានកម្មវិធីទេ មានម្តងបងមិនបានទៅចូលរួម ព្រោះបងទើបថតចប់ ជូនពរអាភា និងស្វាមីសម្រេចដូចបំណងដែរប៉ងប្រាថ្នា នៅប្រទេសកាណាដាអូន »

ក្រោយពីបានឃើញបែបនេះធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងចោទជាសំណួរទៅកាន់ អ្នកនាង មាស សុខសោភា ថារូបនាង ពិតជាទៅសម្តែង ឬក៏ទៅនៅកាណាដា ជាមួយនឹងស្វាមីរបស់នាង។ ប៉ុន្តែក្នុងនោះ ក៏មានមនុស្សជាច្រើន បាននិយាយថា រូបនាង ទៅសម្តែងនៅទីនោះ តែលើកនេះ មានរយៈពេលវែង ទើបនាង ធ្វើពិធីលាអ្នកគាំទ្រ យ៉ាងដូច្នេះ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖ 

ពិធីខួបកំណើតរបស់ មាស សុខសោភា
ពិធីខួបកំណើតរបស់ មាស សុខសោភា
ពិធីខួបកំណើតរបស់ មាស សុខសោភា
ពិធីខួបកំណើតរបស់ មាស សុខសោភា
ពិធីខួបកំណើតរបស់ មាស សុខសោភា
ពិធីខួបកំណើតរបស់ មាស សុខសោភា
ពិធីខួបកំណើតរបស់ មាស សុខសោភា
ពិធីខួបកំណើតរបស់ មាស សុខសោភា
ពិធីខួបកំណើតរបស់ មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា