កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៩ ម្សិលមិញនេះ Sandara អតីតសមាជិកក្រុម 2NE1 បានបង្ហាញវត្តមាន នៅក្នុងកម្មវិធី សន្និសីទកាសែត បើកបង្ហាញកម្មវិធីថ្មីមួយ របស់ប៉ុស្តិ៍ទូរទស្សន៍ JTBC ដែលមានឈ្មោះថា Stage K។

គួរបញ្ជាក់ផងដែរថា Stage K គឺជាកម្មវិធីមួយ ដែលផ្តល់ឱកាសឲ្យ ក្រុមរាំចម្រៀង Kpop ដែលនៅទូទាំងពិភពលោក អាចមានឱកាសបានជួបជាមួយ ក្រុមចម្រៀង Kpop ដែលជា idol របស់ខ្លួន ដោយផ្ទាល់។ប៉ុន្តែលុះត្រាតែ ក្រុមរាំរបស់ពួកគេ ទទួលបានជ័យជំនះ លើក្រុមរាំផ្សេងៗជាមុនសិន។

ក្នុងនោះដែរ ចាប់តាំងពីចុងឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ កម្មវិធីបានបង្ហាញថា មានក្រុមរាំជាច្រើន បានបង្ហាញសមត្ថភាពការរាំរបស់ពួកគេ ក្នុងបទចម្រៀងរបស់ 2NE1។

ភ្លាមៗពេលដែលលឺដំណឹងនេះ Sandara ដែលជាអតីតសមាជិកក្រុម 2NE1 សម្រាប់តែបានលើកឡើងថា នាងតែងតែសង្ឃឹមថា នឹងអាចមានឱកាស វិលមកជួបជុំជាមួយ សមាជិកក្រុម 2NE1 ម្ដងទៀត នៅក្នុងកម្មវិធីណាមួយ។ ហើយនេះជាលើកទី១ ដែលនាងអាចមានឱកាស ត្រឡប់មកសម្ដែងជុំគ្នាជាថ្មី ប្រសិនបើក្រុមរាំណាមួយ ដែលរាំចម្រៀងរបស់ 2NE1 ទទួលបានជ័យជំនះ។

ដំណឹងនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រ រំភើបចិត្តយ៉ាងខ្លាំង ពួកគេកំពុងតែរង់ចាំមើល កម្មវិធី Stage K ដែលនឹងធ្វើការចាក់ផ្សាយជាលើកដំបូង នៅយប់ថ្ងៃទី ៧ ខែមេសា ខាងមុខនេះ៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Sandara
រូបភាព កម្មវិធី
រូបភាព 2NE1
រូបភាព 2NE1
រូបភាព 2NE1

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]