អង់គ្លេស៖ ក្លិបបាល់ទាត់ Hudderfields Town ជាក្លិបទី១ដែលត្រូវបានកាត់ចេញពីក្របខណ្ឌ Premier League នារដូវកាលនេះ។ Hudderfields ត្រូវបានធ្លាក់ចេញពីក្របខណ្ឌ Premier League ជាផ្លូវការ ក្រោយប្រកួតចាញ់ក្រុម Crystal Palace កាលពីថ្ងៃសៅរ៍កន្លងទៅ។

ការប្រកួតរវាង Watford និង Fulham
ការប្រកួតរវាង Watford និង Fulham

ដោយឡែក Fulham បានក្លាយជាក្រុមទី២ ដែលត្រូវកាត់ចេញពី EPL នារដូវកាលនេះ ក្រោយចាញ់ក្រុម Watford កាលពីយប់មិញ បើទោះបីជាពានរង្វាន់ EPL នៅសល់ការប្រកួត ៥សប្តាហ៍ទៀតយ៉ាងណាក្តី។ Fulham បានចំណាយលុយច្រើនជាង ១០០លានផោន សម្រាប់នាំចូលកីឡាករថ្មីៗចំនួន ១២រូប ដើម្បីមកពង្រឹងក្រុម សម្រាប់ប្រកួតប្រជែងពានរង្វាន់ EPL បន្ទាប់ពីបានឡើងមកពីក្របខណ្ឌ Championship កាលពីរដូវកាលមុន។ កីឡាករទាំងអស់របស់ក្លិប Fulham បានបង្ហាញក្តីអស់សង្ឃឹមយ៉ាងខ្លាំង ក្រោយឮសូរសំឡេងអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដែលបញ្ជាក់ថាក្រុមរបស់ពួកគេ នឹងត្រូវធ្លាក់ទៅកាន់លីគលំដាប់ទី២ របស់អង់គ្លេសវិញនារដូវកាលក្រោយ។ 

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២ ខែមេសា នេះ មានក្រុមចំនួន ២ត្រូវបានកាត់ចេញពីក្របខណ្ឌ EPL ជាផ្លូវការ ដែលជាការកាត់ចេញលឿនបំផុតសម្រាប់ប្រវត្តិសាស្ត្រ Premier League៕

ការប្រកួតរវាង Watford និង Fulham
ការប្រកួតរវាង Watford និង Fulham

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]