ភ្នំពេញ ៖ អតីតចុងភៅបម្រើការងារនៅ  ក្នុងហាងបុបា្ផគិរីរម្យ ដែលមានទីតាំងស្ថិត នៅ ផ្ទះលេខ៦៦អា ផ្លូវលេខ១៣៣ ភូមិ៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ត្រូវបានថៅកែហាង របស់ខ្លួនរួមជា មួយបក្ខពួកផ្សេង ទៀតវាយបណ្ដាល ឱ្យរងរបួសធ្ងន់ រហូតដល់ សន្លប់បាត់ស្មារតី ដោយខឹងជនរង គ្រោះមកទារ លុយប្រាក់ខែ ដល់ហាងរបស់ ខ្លួន។

ហេតុការណ៍ម្ចាស់ហាងផឹកស៊ីបុបា្ផ គិរីរម្យវាយអតីតបុគ្គលិករបស់ខ្លួន បណ្ដាល ឱ្យសន្លប់ស្ដូកស្ដឹងខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣ ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះយិន សារឿន អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលតាមផ្លូវលេខ១៤៣ សង្កាត់ បឹងកេង កងទី៣ ខណ្ឌចំការមន បានធ្វើដំណើរមកកាន់ហាងបុបា្ផគិរីរម្យ ដើម្បីទារប្រាក់ខែ ដែលម្ចាស់ហាងរបស់ខ្លួន ជំពាក់មិនព្រមបើកឱ្យចំនួន១៧៥០០០រៀល ។
ប្រភពព័ត៌មានបន្ដថា នៅពេលជនរង គ្រោះមកទារលុយនោះ ក៏មានទំនាស់ពាក្យ សំដីកើតឡើង រហូតធ្វើឱ្យម្ចាស់ហាងឈ្មោះ រត្ន័ ណារុំ អាយុ២៤ឆ្នាំ នាំគ្នាព្រួត វាយទៅ លើជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់ រហូតដល់សន្លប់បញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពីមានហេតុការណ៍ភ្ញាក់ផ្អើល ខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋានបាន មកជួួយអន្ដរាគមន៍ហើយឃាត់ខ្លួនម្ចាស់ហាង ជាជនបង្កទៅកាន់អធិការ ដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បីធ្វើការសម្របសម្រួល ប៉ុន្ដែករណីនេះ សមត្ថកិច្ចត្រូវតែបញ្ជូនសំណុំ រឿងនិងមនុស្សទៅកាន់តុលាការ ពីព្រោះជា ទោសព្រហ្មទណ្ឌ ប៉ុន្ដែទំនងម្ចាស់ហាងមាន លុយពេញហោប៉ៅ អាចនឹងសមត្ថកិច្ចធ្វើ កំណត់ហេតុ បញ្ចប់ត្រឹមខណ្ឌ ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]