សត្វឆ្កែគឺជាមិត្តដ៏ជិតស្និទ្ធរបស់បុរស ហើយរូបភាពខាងក្រោមនេះ គឺបង្ហាញពីការស្លៀកពាក់របស់សត្វឆ្កែ ដូចទៅនឹងម្ចាស់របស់វា។

ផ្ទុយពីការស្លៀកពាក់ហ៊ឺហា ឆើតឆាយ ឆ្កែទាំងនេះបានត្រូវបានអ្នកឯកទេសថតរូប Fran Veale ស្លៀកពាក់នូវសម្លៀកបំពាក់ធម្មតា សាមញ្ញដែលដូចទៅនឹងម្ចាស់ប្រុសរបស់ពួកគេ និងថតរូបនៅតាមដងផ្លូវសាធារណៈ។ វាពិតជាខុសប្លែកពីធម្មតាដែល ឲ្យឆ្កែពាក់អាវ ហើយពេលខ្លះក៏មានក្រវ៉ាត់ក និងឲ្យពួកគេចូលរួមក្នុងតុ ញាំអាហារពេលល្ងាច។ មានបុរសម្នាក់បាននិយាយថា គាត់ចង់ឲ្យឆ្កែរបស់គាត់ថតរូបជាមួយនឹងអាវធំ ដែលសំរាប់លេងក្នុងកម្មវិធីប្រគំព្យ៉ាណូ ហើយ ពួកគេមើលទៅពិតជាមានសភាពដូចជាមនុស្សណាស់។ មានម្ចាស់ និងឆ្កែចំនួន៤០បាននាំគ្នាមកថតរូប ដើម្បីទុកជាអនុស្សាវរីយ៍ ហើយឆ្កែទាំងនោះពិតជាឆ្លាតៗណាស់ ពួកគេនៅយ៉ាងស្ងៀមនៅពេលដែលកំពុងថតរូប។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការស្លៀកពាក់ខោអាវឲ្យសត្វចិញ្ចឹម? តើប្រិយមិត្តធ្លាប់បានសាកល្បងដែរ ឬ ទេ?















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]