រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Hidehisa Horinouchi) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​នឹង​អញ្ជើញ​កាត់​ខ្សែបូ​រួម​គ្នា​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​ទី​១) បន្ទាប់​ពី​បាន​ជួសជុល​កែ​លំអរ​រួចរាល់ ។

ការ​ជួសជុល​ស្ពាន​នេះ​បាន​ចំណាយ​ថវិកា​ប្រមាណ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន ។ ការ​ជួសជុល​ស្ពាន​នេះ គឺ​មានគុណ​ភាពរឹងមាំ​ល្អ​ប្រសើរ​ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​ក្រុម​វិស្វករ​ជួសជុល​របស់​ជប៉ុន​-​កម្ពុជា ។

ស្ពាន​ជ្រោយចង្វារ​ទី​១ គឺជា​ស្ពាន​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​កា​រត​ភ្ជាប់​រាជធានី​ភ្នំពេញ​ឆ្លងកាត់​លើ​ទន្លេសាប​ដែល​ត្រូវ​បាន​សាងសង់ និង​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​១៩៦៣ តាម​រយៈ​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]