បរទេស៖ ជាការពិត មនុស្សស្រីគ្រប់គ្នា តែងតែប្រាថ្នា ជីវិតគ្រួសារមួយ ដែលពោរពេញទៅដោយក្តីសុខ និងមានសុភមង្គល ពេលនៅជាមួយគ្នា។ ប៉ុន្តែក្នុងនោះ ក៏មិនប្រាកដ ថាមនុស្សស្រីទាំងអស់ សុទ្ធតែទទួលបាន នូវជីវិតដ៏ស្រស់ផូរផង់បែបនេះនោះដែរ ជួនកាល អ្នកខ្លះ ក៏មានសំណាង បានជួបស្វាមីល្អ រស់នៅជាមួយគ្នា ប្រកបទៅដោយ ភាពកក់ក្តៅ។

បើងាកមកមើល ស្ថានភាពជីវិត របស់អ្នកនាង សារ៉ាយ សក្ខណា តារាសម្តែងស្រី ដ៏មានភាពល្បីល្បាញ ខាងខ្សែភាពយន្ត ប៉ុន្មានឆ្នាំមុនវិញ អាចនិយាយបានថា ជីវិតអ្នកនាង ពិតជាសំណាង បានជួបស្វាមី និងក្រុមគ្រួសារ ខាងសាច់ថ្លៃ សុទ្ធតែល្អចិត្តបាន ទៅលើនាង។

ជាពិសេស មិនថា ស្វាមីរបស់អ្នកនាង មានការរវល់ប៉ុណ្ណាក៏ដោយ ក៏លោក តែងកំដរអ្នកនាង​ដើរលេងកម្សាន្ត តាមទីជិតទីឆ្ងាយ កុំឲ្យភរិយា អផ្សុក ខណៈពេលទៅនៅ ប្រទេសក្រៅ។

ដូចជាកាលពីម្សិលមិញនេះដែរ តារាស្រីរូបនេះ បានបង្ហាញនូវរូបថតជាច្រើនសន្លឹក បង្ហោះចូលបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹង ការតែងខ្លួន ក្នុងឈុតដូចគ្នាៗ ទាំងស្វាមី និងកូនរបស់អ្នកនាង។ មិនតែប៉ុណ្ណោះ អមជាមួយនឹង ទេសភាពដ៏ស្រស់ស្អាតទៀតនោះ បានធ្វើឲ្យ ហ្វេនៗ ដាច់ចិត្តមិនសរសើរពីពួកគេ មិនបាន​នោះទេ ពេលឃើញរូបថតដ៏ស្រស់ត្រកាល យ៉ាងដូច្នេះ។

គួរបញ្ជាក់ផងដែរថា អ្នកនាង​ សារ៉ាយ សក្ខណា បានរៀបការ ជាមួយនឹងស្វាមីអ្នកនាង យ៉ាងអធិកអធម កាលពីប៉ុន្មានឆ្នាំមុន ហើយក្រោយពីរៀបការហើយ រូបនាង​ក៏បាន ចាកឆ្ងាយពីគ្រួសារ ទៅរស់នៅ នៅទឹកដីបរទេស តាមស្វាមីសំណព្វចិត្ត៕

សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា