រាជធានីភ្នំពេញ ៖ យុវជនវ័យក្មេងម្នាក់ និងក្មេងស្រីម្នាក់ទៀតត្រូវជាបងប្អូននឹងគ្នាដែលគោលបំណងទៅលួសទូរស័ព្ទដៃ ស្រាប់តែមានជនបង្ក៤នាក់ សង្ស័យក្រពុលមុខចាញ់ហ្គេមបាញ់ត្រីច្រើនពេកបាននាំគ្នាព្រួតវាយបុរសម្នាក់ និងស្ត្រីម្នាក់ខាងលើ បណ្តាលអោយរងរបួសស្រាល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៣៦ នៅចំណតរថយន្តផ្សារសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះម្នាក់ និងស្ត្រីវ័យក្មេងម្នាក់មិនស្គាល់អត្តសញ្ញាណដូចគ្នាបានយកទៅទូរស័ព្ទដៃយកទៅដាក់បញ្ចាំ អ្នកដែលស្គាល់គ្នា ក្នុងតម្លៃ៥០ដុល្លារ រួចហើយក៏យកសំបុត្រដែលដាក់បញ្ចាំនេះ បម្រុងយកទៅទុក ស្រាប់តែមានបុរសម្នាក់ទៀតសុំយកសំបុត្រនោះបន្តក្នុងតម្លៃ២០ដុល្លារ ហើយគាត់និយាយថាបើសិនជាមានលុយពេលណាមកយកវិញ គាត់នឹងលួសអោយវិញលុះពេលដែលជនរងគ្រោះមានលុយហើយ ចង់ទៅលួសយកទូរស័ព្ទដៃបែរជាអ្នកដែលទទួលបញ្ចាំនោះមិនព្រមលួសអោយ ហើយចោទថា ជនរងគ្រោះគាត់មកអុកឡុកកន្លែងគាត់ទៅវិញ ភ្លាមៗនោះមានជនបង្ក៤នាក់ សង្ស័យចេញមកពីកន្លែងហ្គេមបាញ់ត្រីបានមកវាយជនរងគ្រោះបណ្តាលរងរបួសស្ត្រីម្នាក់ និងបុរសដែលត្រូវជាបងប្រុសរបួសហើមមុខហើមមាត់ ហើយជនបង្ករត់គេចខ្លួនអស់ ។
បន្ទាប់មកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្រះចក ប៉ុន្តែដោយសារតែករណីនេះមិនមែនចំទឹកដីគាត់ក៏ប្រាប់អោយទៅប៉ុស្តិ៍ផ្សារថ្មី១ ហើយខាងផ្សារថ្មី១ដេញអោយទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារថ្មី២ ប៉ុន្តែខាងប៉ុស្តិ៍ផ្សារថ្មី២ គាត់សួរនាំដឹងរឿងក៏ដេញអោយត្រឡប់ទៅផ្ទះសិនចាំមកដាក់ពាក្យបណ្តឹងពេលក្រោយទៀត។ ក្រោយពេលកើតហេតុជនរងគ្រោះខឹងសមត្ថកិច្ចមិនទទួលពាក្យបណ្តឹងក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញបាត់ទៅ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]