អង់គ្លេស​៖ Manchester United បានធ្វើឱ្យខកខានឱកាសក្នុងការវិលត្រឡប់ទៅកាន់ Top4 ម្តងទៀត ដោយភា្លត់ស្នៀតបរាជ័យក្រោមថ្វីជើងរបស់ក្រុម Wolve កាលពីយប់មិញនេះ។

ការប្រកួតរវាង Wolves និង Manchester United
ការប្រកួតរវាង Wolves និង Manchester United

Man UTD ធ្វើបានល្អគួរសមសម្រាប់ការប្រកួតនាតង់ទី១ និងអាចបើកការនាំមុខមុនទៅលើក្រុមម្ចាស់ផ្ទះ Wolve នៅនាទីទី ១៣ ដោយគ្រាប់បាល់របស់ McTominay។ កន្លងបាន ១២នាទីបន្ទាប់ ក្រុមម្ចាស់ផ្ទះក៏បានតាមស្មើមកវិញដោយគ្រាប់បាល់របស់កីឡាករ Diogo Jota នៅនាទីទី២៥។ ជារឿងគួរឱ្យសោកស្តាយមួយដែរសម្រាប់ Man UTD គឺការទទួលបានកាតក្រហមរបស់កីឡាករ Ashley Young នៅនាទីទី ៥៧ ដែលជាហេតុនាំឱ្យ Wolve មានឱកាសសម្រុកច្រើននាវគ្គទី២។ លុះមកដល់នាទីទី ៧៦ Wolve បានបន្តដាក់សម្ពាធខ្លាំងលើ Man UTD រហូតបង្កើតឱ្យមានគ្រាប់បាល់ទី២ ដែលជាការស៊ុតចូលទីខ្លួនឯងរបស់កីឡាករ Smalling។ ចប់ការប្រកួត Wolve ២-១ Manchester United។

Manchester United កំពុងតែប្រឈមនឹងការធ្លាក់ទៅលេងនៅ Europa League នារដូវកាលនេះ ដោយកំពុងឈរនៅចំណាត់ថ្នាក់លេខ ៥ មាន ៦១ ពិន្ទុក្នុងដៃ និងលេងបាន ៣២ប្រកួតមុន Arsenal, Spurs និង Chelsea ដែលទើបតែលេងបាន ៣១ប្រកួតប៉ុណ្ណោះ៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាង Wolves និង Manchester United
ការប្រកួតរវាង Wolves និង Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]