ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អធិការ​នគរបាល​ស្រុក​បានអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៩​នេះ ពស់ថ្លាន់​មួយ​ក្បាល​ទម្ងន់​ជាង​១២​គី​ឡ​ក្រាម ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​យក​ទៅ​លែង​ក្នុង​ដែន​ព្រៃ​សុវត្ថិភាព នៅ​ក្នុង​ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តី​រាត​ការណ៍​បាន​បន្ត​ថា តាម​លោក​វរសេនីយទោ ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ប្រាប់​អោយ​ដឹង​ថា ពស់ថ្លាន់​មួយ​ក្បាល​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ផ្តល់​ជូន​មក​លោក​ផ្ទាល់​បន្ទាប់​ពី​ពួក​គាត់​ប្រទះ និង​ចាប់​បាន​នៅ​ចំណុច​កោះ​ថ្មី ហើយ​ជាមួយ និង​ការ​ផ្តល់​ជា​ថវិកា​បន្តិចបន្តួច​ពី​លោក​ត្រឡប់​ទៅ​វិញ ដើម្បី​ជា​ការ​អរគុណ​ដល់​ពួក​គាត់ ហើយ​ភ្លាម​ៗ​នោះ តាម​រយៈ​លោក​វរសេនីយត្រី​សេង ចំរើន អធិការ និង​ក្រុមការងារ​ក៏​បាន​យក​ទៅ​លែង​ក្នុង​ដែន​ព្រៃ​សុវត្ថិភាព​តែ​ម្តង ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]