ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមិនាកន្លងទៅថ្មីៗនេះ គឺជាថ្ងៃវេលាល្អរបស់ រំដួលលិចទឹក ដែលគ្រប់គ្នាស្គាល់ថាជា អ្នកច្នៃម៉ូត និងអ្នកផាត់មុខល្បីឈ្មោះមួយរូប ប្រចាំប្រទេសកម្ពុជា ដោយទីបំផុតប្អូនស្រីបង្កើតតែមួយ របស់តារារូបនេះ បានចូលរោងការសិរីមង្គលហើយ។

យ៉ាងណាមិញ ក្នុងថ្ងៃពិសេសនេះផងដែរ រំដួលលិចទឹកក៏បាន ធ្វើការរៀបចំតុបតែងពិធីមង្គលការ ជាពិសេសសម្រាប់ប្អូនស្រីសំណព្វ ដោយការតុបតែងស្ទើរតែទាំងអស់ សុទ្ធសឹងតែប្រើប្រាស់ នូវធនធានធម្មជាតិរបស់ខ្មែរពិតៗតែម្តង។

ជាការពិតណាស់ រំដួលលិចទឹកបានរៀបចំតុបតែងយ៉ាងសម្រិតសម្រាំងសម្រាប់ប្អូនស្រី ដោយមានលាយបូកបញ្ចូលគ្នា ជាមួយស្លឹកត្នោតនិងផ្កាស្រស់ជាច្រើនប្រភេទ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺតារារូបនេះ ថែមទាំងបានយកនូវ ផ្ការំដួល ដែលជាផ្កាតំណាងឲ្យប្រទេសកម្ពុជា មកច្នៃតុបតែងយ៉ាងពិសេសប្លែកភ្នែក នៅក្នុងពិធីមង្គលការរបស់ប្អូនស្រីថែមទៀតផង៕    

រំដួលលិចទឹក
រំដួលលិចទឹក ក្នុងថ្ងៃមង្គលការប្អូនស្រី
រំដួលលិចទឹក ក្នុងថ្ងៃមង្គលការប្អូនស្រី
រំដួលលិចទឹក រៀបចំតុបតែងក្នុងថ្ងៃមង្គលការប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រំដួល លិចទឹក