ជប៉ុន៖ ឆ្កែពូជ Akita Inu ត្រូវបានប៉ូលិសជប៉ុនសរសើរ បន្ទាប់ពីវាបានជួយសង្រ្គោះលោកយាយចំណាស់ម្នាក់កាលពីមួយខែមុន។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ឆ្កែនេះមានឈ្មោះថា Mame អាយុ ១២ឆ្នាំ បានដើរទៅខាងក្រៅជាមួយនឹងម្ចាស់របស់វាកាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ។ នៅពេលនោះ វាបានប្រទះឃើញ លោកយាយចំណាស់ម្នាក់បានសន្លប់នៅលើផ្លូវមួយកន្លែងក្នុងតំបន់ Senboku ប្រទេសជប៉ុន។

ក្រោយមក វាក៏ព្រូសជូនដំណឹងប្រាប់ម្ចាស់របស់វា។ ភ្លាមៗនោះ ម្ចាស់ឆ្កែក៏បានប្រាប់អ្នកនៅជិតនោះ ឱ្យតេទូរស័ព្ទប្រាប់ប៉ូលិសអំពីរឿងនេះ។ បន្ទាប់មក លោកយាយចំណាស់ម្នាក់នេះ ក៏ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ 

ឆ្កែពូជ Akita Inu ដែលជួយសង្រ្គោះលោកយាយចំណាស់ម្នាក់នោះ

យ៉ាងណាមិញ កាលពីថ្ងៃទី០១ ខែមេសាកន្លងទៅនេះ Mame និងម្ចាស់វាត្រូវបានប៉ូលិស ផ្តល់វិញ្ញាបនបត្រសរសើរឱ្យ ចំពោះការខិតខំប្រឹងប្រែងជួយសង្រ្គោះលោកយាយចំណាស់ម្នាក់នេះ។

ប៉ូលិសជប៉ុនក៏បានសរសើរថា ឆ្កែនេះពិតជាដោះស្រាយស្ថានភាពបានយ៉ាងត្រឹមត្រូវបំផុត។ សូមបញ្ជាក់ថា វិញ្ញាបនបត្រសរសើរដែលប៉ូលិសផ្តល់ជូននេះ កម្រនឹងផ្តល់ឱ្យសត្វចិញ្ចឹមណាស់។

គួរឱ្យដឹងផងដែរ ឆ្កែពូជ Akita Inus គឺជាពូជឆ្កែមួយក្នុងចំណោមពូជឆ្កែទាំង៦ ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលជប៉ុនថាជា «ទ្រព្យសម្បត្តិជាតិ»។ ចំណែកពូជឆ្កែដទៃទៀតរួមមាន ពូជ Shiba Inu, ពូជ Terrier, ពូជ Spitz, ពូជ Mastiff /ពូជ Tosa Inu, និងពូជ Shikoku Ken៕ 

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]