កូរ៉េខាងត្បូង៖ រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គេតែងសង្កេតឃើញថា តារាចម្រៀងស្រី Taeyeon នាងគឺជាមនុស្សដែលចូលចិត្តធ្វើអ្វីដែលសាមញ្ញៗ មិនថាជាការប្រើប្រាស់ជីវិតរស់នៅប្រចាំថ្ងៃ ឬក៏ការប្រើប្រាស់សម្ភារៈផ្សេងៗជាដើម។

ជាក់ស្តែង កាលពីថ្មីៗនេះផងដែរ កន្លែងសាក់ល្បីឈ្មោះមួយ ដែលមានឈ្មោះថា «Playground Tattoo» បានបង្ហោះនូវរូបថតស្នាមសាក់ថ្មីមួយ របស់តារាចម្រៀងស្រី Taeyeon នៅលើគណនីអ៊ីនស្តារក្រាមរបស់ពួកគេ។

ជាការពិតណាស់ តាមរយៈរូបថតខាងក្រោមនេះ បានឲ្យឃើញថា Taeyeon នាងទើបតែចាក់សាក់ថ្មី នៅលើដើមដៃរបស់នាងដែលមានអក្សរតូចមួយ បានសរសេរថា «Cool»។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេ ដែល Taeyeon នាងបានសាកបែបនេះ ពោលគឺកន្លងមកនាងធ្លាប់បានសាក់ ដូចជាតួអក្សរ និងរូបតូចៗនៅលើផ្នែកមួយចំនួន នៅលើរាងកាយរបស់នាង ដែលមើលទៅគួរឲ្យស្រលាញ់ មិនសុំាញុំា និងមានអត្ថន័យថែមទៀតផងដែរ៕   

តារាស្រី Taeyeon
តារាស្រី Taeyeon
តារាស្រី Taeyeon
ស្នាមសាក់ថ្មីរបស់Taeyeon
ស្នាមសាក់របស់Taeyeon
ស្នាមសាក់របស់Taeyeon
ស្នាមសាក់របស់Taeyeon
ស្នាមសាក់របស់Taeyeon
ស្នាមសាក់របស់Taeyeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]