ភ្នំពេញ៖ តើនណាខ្លះចូលចិត្តថតរូបបែប Portrait ? (វាជារូបភាពដែលថតចេញមកច្បាស់ផ្នែកខាងមុខ និងព្រិលផ្នែកខាងក្រោយ) បែបទាន់សម័យទំនើប បើទោះបីជាលោកអ្នកស្ថិតនៅទីតាំង ដែលមានពន្លឺតិចតួចក្តី ក៏រូបភាពទាំងនោះនៅតែមានភាពទាក់ទាញភ្នែក និងចំណាប់អារម្មណ៍អ្នកដែលបានមើលឃើញរូបនោះដែរ។

កាលពីមុនមនុស្សគ្រប់គ្នា ជាពិសេសអ្នកដែលចូលចិត្តថតរូប Portrait តែងជួបការលំបាកជាមួយនឹងការថតរូបនៅពេលយប់ និងនៅទីតាំងដែលមានពន្លឺតិចតួច តើហេតុអ្វីទៅ? ព្រោះនៅពេលដែលពួកគេថតរូបភាពទាំងនោះចេញមកម្តងៗ ពួកគេត្រូវធ្វើការកែរូបថតទាំងនោះ (Photo Edition) នៅលើកម្មវិធីនានា ដែលមាននៅក្នុងទូរស័ព្ទរបស់ពួកគេ ដើម្បីទទួលបានរូបថតមួយ ដែលមើលទៅបែប Professional និង ទាក់ទាញចំណាប់អារម្មណ៍អ្នកដែលបានឃើញរូបថតរបស់ពួកគេ ប៉ុន្តែនៅពេលនេះសូមលោកអ្នកឈប់បារម្ភ និងឈប់ចំណាយពេល Edit រូបភាពទាំងនោះទៀតទៅ ដោយសារតែទូរស័ព្ទ OPPO F11 Pro បានដោះស្រាយបញ្ហារបស់លោកអ្នកបានហើយ។ 

OPPO F11 Pro ជំនាន់ថ្មី

យោងតាមអ្នកជំនាញរបស់ក្រុមហ៊ុន OPPO ធ្លាប់បានបញ្ជាក់ហើយថា F11 Pro មានចំនុចពិសេសជាច្រើន ដែលបានបំពេញទៅតាមក្តីប្រាថ្នារបស់មនុស្សគ្រប់គ្នា ដែលជាអតិថិជនរបស់ខ្លួន ជាពិសេសកាមេរ៉ាភ្លោះខាងក្រោយទំហំ 48 MP ដោយសារតែវាត្រូវបានគេរចនាឡើងយ៉ាងយកចិត្តទុកដាក់សម្រាប់អ្នកដែលចូលចិត្តថតរូបបែប Portrait តែម្តង ដែលអាចធ្វើឲ្យលោកអ្នកក្លាយជាអ្នកជំនាញថតរូបបែប Portrait រយៈពេល ២៤ ម៉ោង ប្រកបដោយគុណភាព និងការច្នៃប្រឌិតខ្ពស់។ 

កាមេរ៉ាភ្លោះខាងក្រោយរបស់ OPPO F11 Pro ជាប្រភេទកាមេរ៉ា ដែលអាចនិយាយបានថាកប់ស៊េរីចុងក្រោយតែម្តង សម្រាប់ដើមឆ្នាំ ២០១៩ នេះ ពីក្រុមហ៊ុន OPPO ដូច្នេះសូមទស្សនារូបភាពមួយចំនួន ដែលថតដោយទូរស័ព្ទ OPPO F11 Pro ដូចតទៅ៖

រូបភាពថតដោយ OPPO F11 Pro ជំនាន់ថ្មី
រូបភាពថតដោយ OPPO F11 Pro ជំនាន់ថ្មី

ក្រៅពីចំណុចលេចធ្លោនៃទំហំកាម៉េរាភ្លោះផ្នែកខាងក្រោយ 48MP ហើយនោះ OPPO F11 Pro នៅមានចំនុចទាក់ទាញជាច្រើនទៀតដូចជា វាមានកាម៉េរាបង្កប់ខ្លួន នៅចំណុចកណ្តាល ដោយវាអាចផុសចេញមកភ្លាមៗ គ្រប់ពេលដែលលោកអ្នកចុចកាមេរ៉ា Selfie ខ្លួនឯង និងជាក្រុម។ OPPO F11 Pro ជំនាន់ថ្មីនេះវាមានថ្មទំហំ 4000mAh បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 ត្រឹមតែរយៈពេល ៨០ នាទីប៉ុណ្ណោះ លោកអ្នកនឹងទទួលបានថ្មពេញទូរស័ព្ទ វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost មានពណ៌ខាងក្រោយបែប Gradient ដ៏គួរឲ្យទាក់ទាញចំនួនពីរគឺ Thunder Black និង Arura green បច្ចុប្បន្នវាកំពុងបានក្លាយជារបស់សំណព្វចិត្តមួយ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ដោយពួកគេបានមើលឃើញពីគុណភាពកប់ស៊េរីតែម្តង ដែលភ្ជាប់ជាមួយនឹងតម្លៃអាចទទួលយកបានត្រឹមតែ 339$ ប៉ុណ្ណឹង៕

OPPO F11 Pro ជំនាន់ថ្មី
OPPO F11 Pro ជំនាន់ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]