ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា បច្ចុប្បន្ននេះតារាពហុជំនាញអ្នកនាងខាត់ សុឃីម មានវ័យកាន់តែច្រើនឡើង ក៏ប៉ុន្តែឃើញថានាងនៅតែមានហាងឆេងខ្ពស់ នៅក្នុងការងារសិល្បៈ រកពេលសម្រាកមិនចង់បាន។

តែបើងាកមកមើលជីវិតគ្រួសាររបស់នាងវិញ ក៏នៅតែមានសុភមង្គល និងភាពកក់ក្តៅខ្លាំង ទោះបីជាស្វាមីនាង និងនាង ទៅក្រៅចេញរកស៊ីគ្រប់ពេលយ៉ាងណាក្តី។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារារូបនេះបានបង្ហោះនូវវីដេអូមួយ ដែលបង្ហាញពីសកម្មភាពដ៏ឆ្លាត របស់កូនស្រីពៅរបស់ខ្លួន ។

ដោយក្នុងនោះកូនរបស់នាងបានធ្វើការ គក់ច្របាច់ជើងឲ្យអ្នកម្តាយជាទីស្រលាញ់ ក្រោយឃើញតារាស្រីរូបនេះ មកពីធ្វើការរកប្រាក់ហត់នឿយ។ តែអ្វីដែលគួរឲ្យសរសើរនោះគឺ កូនស្រីរបស់នាងបានពោលពាក្យ ទៅកាន់តារារូបនេះយ៉ាងដូច្នោះថា៖«ពេលនាងធំឡើង នាងនឹងរកស៊ីជូនម្តាយ កុំឲ្យម្តាយឈឺ»។

ពាក្យពេចន៍ដ៏ខ្លីមួយនេះ បានធ្វើឲ្យតារារូបនេះរំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា កូនស្រីជាទីស្រលាញ់របស់ខ្លួន នៅតូចប៉ុណ្ណឹងសោះ តែចេះគិតគូ មិនចាញ់មនុស្សធំយ៉ាងដូច្នោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

អ្នកនាងខាត់ សុឃីម
អ្នកនាងខាត់ សុឃីម
អ្នកនាងខាត់ សុឃីម និងកូនស្រី
អ្នកនាងខាត់ សុឃីម និងកូនស្រី
អ្នកនាងខាត់ សុឃីម និងគ្រួសារ
អ្នកនាងខាត់ សុឃីម និងកូនស្រី
អ្នកនាងខាត់ សុឃីម និងកូនស្រី
កូនស្រី ខាត់ សុឃីម
កូនស្រី ខាត់ សុឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម