អេស្ប៉ាញ៖ កន្លងមកមានព័ត៌មានបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើន ជុំវិញការផ្ទេរចេញរបស់កីឡាករឆ្នើម Antoine Griezmann ទៅកាន់ក្លិប Barcelona។ បើតាមប្រភពពីសារព័ត៌មានល្បីជាច្រើន បានចុះផ្សាយជាប់ៗគ្នាជាងប៉ុន្មានសប្តាហ៍កន្លងមកហើយ អំពីរឿងរ៉ាវនៃការចាកចេញរបស់ Griezmann ពីក្លិប Atletico Madrid។ រហូតមកទល់ពេលនេះ ប្រធានក្លិប Atletico Madrid លោក Enrique Cerezo បានចេញមុខមកបញ្ជក់ច្បាស់ៗតែម្តង អំពីព័ត៌មាននៃការផ្ទេរកីឡាករ Antoine Griezmann។

កីឡាករ Antoine Griezmann និងលោក Enrique Cerezo

ប្រធានក្លិបរូបនេះ បានចេញមុខមកបដិសេធនូវរាល់ពាក្យចចាមអារ៉ាមទាំងអស់ពាក់ព័ន្ធនឹងការផ្ទេរ Griezmann និងថែមទាំងបានបញ្ជាក់ច្បាស់ៗ អំពីអនាគតរបស់កីឡាករសញ្ជាតិបារាំងរូបនេះផងដែរ។ ថ្លែងប្រាប់ទូរទស្សន៍អេស្ប៉ាញមួយ លោក Cerezo បាននិយាយថា៖ “ គ្មានផ្លូវណាមួយដែល Griezmann នឹងចាកចេញ (ពី At. Madrid) ឡើយនារដូវក្តៅខាងមុខនេះ។ ១,០០០% ដែលប្រាកដណាស់ថាគេនឹងនៅជាមួយក្លិប At.Madrid ដដែល”៕ 

កីឡាករ Antoine Griezmann
កីឡាករ Antoine Griezmann

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]