ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ គម្រោង បុរី ឌឹផ្លរ៉ា ផ្លូវជាតិលេខ ៦A ប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេស ដោយមានការបញ្ចុះថ្លៃ ៣ ០០០ ដុល្លារ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃ ៣១ មេសា ឆ្នាំ ២០១៩ ។

គម្រោង បុរី ឌឹផ្លរ៉ា ផ្លូវជាតិលេខ ៦A

ក្នុងនោះអតិថិជនគ្រាន់តែធ្វើការកក់មុនត្រឹមតែ ៥ ០០០ ដុល្លារ និងបង់រាល់ខែចំនួន ៧០៧ ដុល្លារក្នុងមួយខែរយៈពេល ២០ ឆ្នាំ នឹងទទួលបានផ្ទះប្រភេទវីឡាកូនកាត់-LH1 មួយដ៏ស្រស់ស្អាត។ ជាមួយគ្នានេះក្រុមហ៊ុនក៏មានសហការជាមួយធនាគារ ដើម្បីងាយស្រួលក្នុងការបង់រំលស់ផងដែរដូចជា ធនាគារ កាថេ RHB CIMB និងធនាគារផ្សេងៗទៀត។

ក្រៅពីប្រូម៉ូសិនពិសេសមិនធ្លាប់មាននេះ គម្រោង បុរី ឌឹ ផ្លរ៉ា ក៏មានកាដូបន្ថែមដូចជា ទូតាំងទូរទស្សន៍ ទូរតាំងសម្ភារៈ ម៉ាស៊ីនបឺតផ្សែង និងទូចង្ក្រានបាយលើ-ក្រោម ដែលផ្តល់ភាពងាយស្រួល និងបន្ថែមភាពស្រស់ស្អាតគេហដ្ឋានលោកអ្នកមួយកម្រិតទៀត។ គម្រោង បុរី ឌឹ ផ្លរ៉ា មានប្រភេទផ្ទះដូចជា វីឡាឃ្វីន (Queen Villa) វីឡាភ្លោះ (Twin-Villa) វីឡាកូនកាត់ (Link-House) ហ្សបហោស៍ (Shop House) ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៣០០ ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិ ៦A ក្នុងតំបន់អភិវឌ្ឍន៍នៃទីក្រុងរណបថ្មីជ្រោយចង្វារ ដែលរួមមាន សួនសត្វសាហារី សណ្ឋាគារលំដាប់ផ្តាយប្រាំ ស្តាតមរតកតេជោថ្មី និងគម្រោងអភិឌ្ឍន៍ផ្សេងៗជាច្រើនទៀត។

បុរី ឌឹ ផ្លរ៉ា ធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការសាងសង់អគារលំនៅស្ថានតាមរយៈបុរីដ៏ទំនើបបំផុត ដែលមានការរចនាម៉ូតបែបខ្មែរ និងអឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឱ្យអតិថិជនរស់នៅក្នុងលំនៅស្ថានដ៏ទំនើបមានគុណភាព និងប្រកបដោយសេចក្តីសុខក្នុងវីឡាគ្រប់ប្រភេទវីឡា និងផ្ទះល្វែងអាជីវកម្ម៕
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ 010/087 366 886 ។
វេបសាយ: www.boreytheflora.com  
ហ្វេសប៊ុក: www.facebook.com/boreytheflora 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]