(កំពង់ចាម)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្ត Ford និងរថយន្តកូរ៉េដឹកមាន់ នៅវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចក្បាលស្ពានគីហ្សូណាខាងលិច ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ស្រាល ៧នាក់។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា រថយន្តម៉ាក Ford ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ2AK-3517 បើកបរដោយឈ្មោះ រិទ្ធី មន្នីរៈ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិ លេខ៥ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បើកពីកើតទៅលិច (ស្លាប់) និងរថយន្តម៉ាក Hyundai ពណ៌សពាក់ស្លាកលេខ ត្បូងឃ្មុំ3A-0153 បើកបរដោយឈ្មោះ សូម សូទី ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងរថយន្តម៉ាក Ford ក្រៅពីអ្នកបើក ដែលគៀបជាប់ស្លាប់ និងអ្នករួមដំណើរ០៣នាក់ទៀត ដែលរងរបួសធ្ងន់ស្រាល ទី១៖ ឈ្មោះ ឡុង បូរ៉ា អាយុ២៧ឆ្នាំ នៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសស្រាល), ទី២៖ឈ្មោះ ម៉េង អ៊ាង អាយុ២៦ឆ្នាំ នៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)និងទី៣៖ឈ្មោះ តុង ស៊ាង អាយុ២៤ឆ្នាំ នៅភូមិលេខ៣ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មំ (របួសធ្ងន់)។

ដោយឡែក រថយន្តម៉ាក Hyundai បើកបរដោយឈ្មោះ សូម សូទី អាយុ៤៣ឆ្នាំ នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) និងអ្នករួមដំណើរ ០៣នាក់ទៀតទី១៖ ឈ្មោះ ហ៊ាត សំរី អាយុ២១ឆ្នាំ នៅភូមិ ជំនីក ឃុំជំនីក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ (របួសស្រាល), ទី២៖ ឈ្មោះ អ៉ី សារ៉ានី អាយុ៣៤ឆ្នាំ នៅភូមិ ឃុំ ស្រុកខេត្ត ដូចគ្នា (របួសស្រាល), ទី៣៖ឈ្មោះ ហ៊ាត ទ្រី អាយុ១៧ ឆ្នាំ នៅភូមិឃុំ ស្រុកខេត្ត ដូចគ្នា (របួសស្រាល)

បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេតុ បណ្តាលឲ្យមានគ្រោះថ្នាក់ មកពីអ្នកបើកបររថយន្តម៉ាក Ford បើកបរមិនប្រកាន់ស្តាំ។ ក្រោយពេលកើតហេតុ ផ្នែកជំនាញ បានស្ទូចរថយន្តទាំងពីរគ្រឿង និងជាប់សាកសពយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម។

ចំណែកអ្នករបួសត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម រីឯសាកសពដែលជាប់ក្នុងរថយន្តបានទំនាក់ទំនងទៅគ្រួសាររួចរាល់ហើយ និងបានស្នើសុំទៅព្រះរាជអាជ្ញាដើម្បីបង្កើតគណៈកម្មការ ដើម្បីកាត់គាស់ដែកយកសាកសពចេញ និង ព្រឹកថ្ងៃខែឆ្នាំដដែល សាកសពត្រូវបានគាស់យកចេញពីរថយន្ត និងបានប្រគល់ជូនគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]