ឥណ្ឌូនេស៊ី៖ ថ្មីៗនេះវីដេអូឃ្លីបកុមារីតូចម្នាក់ អង្គុយក្នុងកូនអាងទឹក (កូនអាងងូតទឹកសម្រាប់ក្មេង) ប្រលែងលេងជាមួយនឹងកូនក្រពើមួយក្បាល បាននឹងកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម និងអមមកជាមួយនឹងពាក្យរិះគន់មិនស្ទើរផងដែរ ទៅលើអាណាព្យាបាលចំពោះសកម្មភាពបណ្ដែតបណ្ដោយ ឲ្យកូនតូចធ្វើបែបនេះទាំងមិនគិតពីសុវត្ថិភាព។

នាងតូចអង្គុយដុសធ្មេញឲ្យក្រពើ

បើយោងតាមប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនេះត្រូវបានថតឡើង ក្នុងផ្ទះមួយកន្លែង ក្នុងទីក្រុង Tangerang ខេត្ត Banten ក្បែររដ្ឋធានីចាកាតា ប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងវីដេអូឃ្លីបនោះ គេឃើញក្មេងស្រីតូចដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណខាងលើ បានលើកចាប់កាន់កូនក្រពើក្នុងកូនអាងទឹក និងបន្ទាប់មកនាងតូចក៏បានយកច្រាសទៅដុសធ្មេញឲ្យវា យ៉ាងសប្បាយរីករាយថែមទៀតផង ទាំងដែលនាងនៅក្មេង និងហាក់បីដូចមិនដឹងទេថា ក្រពើជាសត្វដ៏កាចសាហាវ គួរឲ្យខ្លាច និងគ្រោះថ្នាក់កម្រិតណានោះឡើយ។

នាងតូចអង្គុយដុសធ្មេញឲ្យក្រពើ

គេមិនដឹងទេថា អ្នកដែលថតវីដេអូពីសកម្មភាពក្មេងស្រីប្រលែងលេង ជាមួយនឹងសត្វក្រពើខាងលើនេះ ជាឪពុកម្តាយរបស់នាង ឬជានរណានោះឡើយ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ ក៏មានអ្នកនិយមលេងបណ្តាញសង្គមមួយចំនួនធំ បានបញ្ចេញមតិរិះគន់ ទៅលើភាពធ្វេសប្រហែសរបស់អាណាព្យាបាល ដែលបណ្តោយឲ្យកូនស្រីតូច មកប្រលែងលេងជាមួយនឹងសត្វដ៏កាចសាហាមួយនេះ ទាំងហាក់បីដូចជាពុំព្រួយបារម្ភទៅលើសុវត្ថិភាពក្មេងទាល់តែសោះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

នាងតូចអង្គុយដុសធ្មេញឲ្យក្រពើ
នាងតូចអង្គុយដុសធ្មេញឲ្យក្រពើ
នាងតូចអង្គុយដុសធ្មេញឲ្យក្រពើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]