អង់គ្លេស៖ សហព័ន្ធបាល់ទាត់អង់គ្លេស (FA) បានប្រកាសពីការកែប្រែថ្មីមួយ ពាក់ព័ន្ធនឹងអាជ្ញាកណ្តាលវីដេអូ (VAR) ចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi-Final) នៃពានរង្វាន់ FA Cup នេះតទៅ។ ការកែប្រែថ្មីនេះគឺពាក់ព័ន្ធទៅនឹងការបង្ហាញជូនរូបភាពសាឡើងវិញ (Replay) សម្រាប់អ្នកគាំទ្រដែលទស្សនាផ្ទាល់នៅក្នុងកីឡដ្ឋានតែម្តង។

ពានរង្វាន់ FA Cup
ការពិនិត្យមើល VAR ដោយបង្ហាញតាមអេក្រង់ធំនៅកីឡដ្ឋាន

FA ធ្លាប់បានប្រកាសហាមឃាត់មិនឱ្យធ្វើការបង្ហាញនូវរូបភាពឧប្បត្តិហេតុគ្រោះថ្នាក់ខ្លាំងក្នុងអំឡុងពេលប្រកួត ទៅកាន់អ្នកទស្សនាផ្ទាល់នៅកីឡដ្ឋានឡើយ មូលហេតុគឺដោយសារតែក្លាយបង្កឱ្យមានភាពចលាចលនៅក្នុង និងក្រៅកីឡដ្ឋាន។ ប៉ុន្តែទោះបីជាបែបណាក្តី សេចក្តីប្រកាសនេះទំនងជានឹងត្រូវបានកែប្រែឡើងវិញ បន្ទាប់ពី FA បានសាកល្បងការបង្ហាញរូបភាពយឺតៗសាឡើងវិញ នូវរាល់ឧប្បត្តិហេតុផ្សេងៗរបស់កីឡាករក្នុងទីលាន លើផ្ទាំងទូរទស្សន៍ធំទៅកាន់អ្នកគាំទ្រនៅកីឡដ្ឋានតែម្តង។

គួរបញ្ជាក់ថា សម្រាប់ការអនុវត្តការកែប្រែថ្មីនេះ នឹងត្រូវចាប់ផ្តើមសម្រាប់ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup រវាងក្រុម Manchester City ប្រកួតជាមួយ Brighton និង Wolve ប្រកួតជាមួយ Watford៕ 

ការពិនិត្យមើល VAR ដោយបង្ហាញតាមអេក្រង់ធំនៅកីឡដ្ឋាន
ការពិនិត្យមើល VAR ដោយបង្ហាញតាមអេក្រង់ធំនៅកីឡដ្ឋាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]