រាជធានី​ភ្នំពេញ​៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​រូបថត​របស់​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ីកញ្ញា​វ៉ា​ន់ វ​ល័​ក្ខ ដែល​ចោមពុង​ឲ្យ​ព្រះសង្ឃ​ស្រោច​ទឹក​ត្រូវ​គេ​បង្ហោះ​ជាមួយនឹង​ការ​សរសេរ​បែប​លេងសើច ។

រូប​ថត​របស់​កញ្ញា​វ៉ា​ន់ វ​ល័​ក្ខ ចោមពុង​ដោយ​ភ្ជាប់​ជាមួយនឹង​រូប​ព្រះសង្ឃ​មួយ​អង្គ ដែល​រៀបចំ​ពិធី​ស្រោច​ទឹក​ត្រូវ​គេ​ចែកចាយ​ជា​បន្តបន្ទាប់​តាម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន ។ ជាមួយ​រូបរាង​ស្រស់​ស្រ​ឡូ​ន និង​សាច់​សខ្ចី រូបថត​នោះ​ត្រូវ​គេ​យក​ផ្សាយ​បែប​លេងសើច ដោយ​សរសេរ​បន្ថែម​ពាក្យ​កំប្លុកកំប្លែង ស​ម្តៅ​ទៅ​កាន់​ព្រះសង្ឃ​ដែល​ស្រោច​ទឹក​ឲ្យ​នាង ។

អ្នកខ្លះ​បាន​លេងសើច​ទៅ​លើ​ព្រះសង្ឃ​ថា​ព្រះ​អង្គ​អាច​ដាច់​អាបត្តិ ដោយសារ​វ៉ា​ន់ វ​ល័​ក្ខ បញ្ចេញ​សាច់​សខ្ចី​នៅ​ចំពោះ​មុខ​ព្រះ​អង្គ ។ រូបភាព​មួយ​សន្លឹក​នោះ​ត្រូវ​គេ​យក​មក​បង្ហោះ​លេងសើច​ជា​បន្តបន្ទាប់ ដោយ​ផ្តោត​ទៅ​លើ​ព្រះសង្ឃ បើ​ទោះបីជា​រូបភាព​នោះ​ត្រូវ​គេ​ដឹង​ថា បាន​បង្ហោះ​ដោយ​វ៉ា​ន់ វ​ល័​ក្ខ ជា​យូរ​មក​ហើយ​ក្តី ។

ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នេះ​តារា​សម្តែង​វ៉ា​ន់ វ​ល័​ក្ខ បាន​សម្តែង​ការ​ហួសចិត្ត ។ នាង​បាន​ឆ្លើយ​តប​ដោយ​ខ្លី​ជាមួយ​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ខ្ញុំ​អត់​មានអី​ត្រូវ​និយាយ​ទេ»។

ជា​ការ​កត់សម្គាល់​កន្លង​មក​តារា​សម្តែង វ៉ា​ន់ វ​ល័​ក្ខ បាន​ពើបប្រទះ​ការ​រិះគន់​ជា​បន្ទាប់ នៅ​ពេល​ដែល​នាង​តែងតែ​បង្ហោះ​រូបភាព​បែប​សិច​សុ​ី​បញ្ចេញ​ដើមទ្រូង ។ ក្រៅពី​នេះ​វី​ដេ​អូ​ឱប​ថើប​យ៉ាង​ស្រើបស្រាល​របស់​វ៉ា​ន់ វ​ល័​ក្ខ ដែល​បាន​ថត​ក្នុង​បទ​ចម្រៀង​មួយ​ក៏​ត្រូវ​គេ​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ ។

ហាក់​មិនសូវ​ជា​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការ​រិះគន់​ទាំងនោះ​ឡើយ ដោយសារ​មួយ​ផ្នែក​វ៉ា​ន់ វ​ល័​ក្ខ ល្បីឈ្មោះ​ក៏​ដោយសារ​តែ​នាង​ហ៊ាន​ថត​បែប​សិច​ស៊ី​នេះ​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]