រាជធានី​ភ្នំពេញ ៖ ការ​រស់នៅ​ជិត​គ្នា​មិន​ចេះ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ជាក់ស្តែង​មានផ្ទះ​មួយ​លក់ដូរ​នៅ​តាម​ផ្លូវ ហើយ​បង្ហូរទឹក​ដក់​នៅ​លើ​ផ្លូវ​រាល់ថ្ងៃ​ធ្វើ​ឲ្យ​ផ្ទះ​ដែល​ទល់មុខ​គ្នា​រៀង​បញ្ឆិត​បន្តិច​អត់ទ្រាំ​មិន​បាន​ក៏​ជេរ​ដៀមដាម​រហូត​បង្ក​ជា​ជម្លោះ​ហិង្សា​គប់​គ្នា​ទៅ​វិញ​ទៅ​មក​បែក​ទូ កញ្ចក់​ម្ជូរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ នៅ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

ភាគី​ទី​១-​ឈ្មោះ ម៉​ម សុធី​តា អាយុ​៣១​ឆ្នាំ មុខរបរ​លក់​គ្រឿង​ម្ជួ និង​ភាគី​ទី​២-​ឈ្មោះ​គង់ មួយ​គី​ម​អាយុ​៥១​ឆ្នាំ មុខរបរ​នៅផ្ទះ អ្នក​ទាំង​២​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ មានផ្ទះ​នៅ​បញ្ឆិត​ទល់មុខ​គ្នា​បន្តិច ។

បើ​តាម​សម្ដី​ភាគី​ទី​១ បានឱ្យ​ដឹង​ថា មុន​កើតហេតុ​ក្រុម​គ្រួសារ​គាត់​នាំ​គ្នា​មុជទឹក​ឱ្យ​ជីដូន​ចាស់ជរា​ដែ​មាន​អាយុ​៩០​ឆ្នាំ​នៅ​មុខ​ផ្ទះ ក៏​មានទឹក​ដក់​នៅ​តាម​ផ្លូវ មួយសន្ទុះ​ក្រោយមក​ឈ្មោះ​គង់ មួយ​គឹ​ម បាន​មក​ស្រែក​ជេរ​ដៀមដាម ហើយ​គាត់​ក៏​ជេរ​ទៅ ស្រាប់តែ​ឈ្មោះ​គង់ មួយ​គឹ​ម​បាន​យក​ដុំ​ថ្ម​មក​គប់​លើ​ទូរ​កញ្ចក់​ដែល​គាត់​លក់ដូរ​គ្រឿង​ម្ជួ​រ​បែក ទើប​គាត់​គប់​តបត​ទៅ​វិញ ។ មិនតែប៉ុណ្ណោះ​ភាគី​ទី​១ អះអាង​ថា ភាគី​ទី​២ តែងតែ​ជេរ​ផ្ទះ​របស់​គេ​ជា​រៀងរាល់ថ្ងៃ​ទៀតផង​។

ដោយឡែក​ភាគី​ទី​២ ប្រាប់​ឱ្យ​ដឹង​ថា ពីរ​គ្រួសារ​នេះ​មិន​ដែល​ចុះសម្រុង​នឹង​គ្នា​ទេ កន្លង​មក ដោយ​ភាគី​ទី​១ ដែល​ជា​អ្នក​លក់ដូរ​នៅ​តាម​ផ្លូវ​នេះ​បង្ហូរទឹក​មក​មុខ​ផ្ទះ​គាត់​ជា​រៀងរាល់ថ្ងៃ​ធ្វើ​ឱ្យ​គាត់​ទ្រាំ​មិន​បាន ចំពោះ​ការ​បង្ហូរទឹក​នេះ​មិនមែន​ជា​ការ​ងូតទឹក​របស់​ជីដូន​ចាស់​នោះ​ទេ គឺ​ការ​បង្ហូរទឹក​ដែល​លក់ដូរ​នោះ​នៅ​លើ​ថ្នល់​សាធារណៈ ហើយ​ហូរ​កាត់​មក​មុខ​ផ្ទះ​របស់​គាត់ ទើប​ធ្វើ​ឲ្យ​គាត់​ទ្រាំ​មិន​បាន​ក៏​ជេរ​ដៀមដាម​ខ្លះទៅ តែ​ពេល​គាត់​ជេរ​នោះ​ភាគី​១​ក៏​ជេរ​វិញ បាន​យក​កាំបិតរ​ត់ទៅ​មុខ​ផ្ទះ​របស់​គាត់រ​កកាប់​គាត់​ទៀត​ផង ទើប​គាត់​យក​ដុំ​ថ្ម​គប់​ទៅ​ទូរ​កញ្ចក់​លក់​គ្រឿង​ម្ជូរ​របស់​ភាគី​ទី​១ បណ្ដាល​ឱ្យ​បែក ចំណែក​ភាគី​ទី​១ ក៏​យក​ដុំ​ថ្ម​គប់​មក​លើ​ទ្វារផ្ទះ​របស់​គាត់​ដែល​ធ្វើ​ពី​ស័ង្កសី​វិញ​ផង​ដែរ តែ​មិន​មាន​ខូចខាត​ទេ ។

ដោយសារ​តែ​ការ​ឈ្លោះប្រកែក​គ្នា​រហូត​នគរបាល​ប៉ុស្តិ៍​ដង្កោ​ចុះ​មក​ឃាត់​ណែនាំ​នៅ​តែ​មិន ព្រម​ស្តាប់ គឺ​នៅ​តែ​បន្ត​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត សមត្ថកិច្ច​ក៏​ដឹក​ភាគី​ទាំង​២​ទៅ​ធ្វើការ ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឈប់​ជេរ​ដៀមដាម​គ្នា និង​បង្ក​ហិង្សា​តទៅ​ទៀត​នៅ​ប៉ុស្តិ៍​នគរបាល​ដង្កោ ។

ទន្ទឹម​នឹង​នោះ​ដែរ​ភាគី​ទី​២ បាន​សំណូម​សុំ​ឲ្យ​អាជ្ញាធរ​មេត្តា​ចុះ​រៀបចំ​ផ្លូវ​បេតុង​មួយ​ខ្សែ​នៅ​ក្នុងភូមិ​នេះ​ផង កុំ​ឲ្យ​ភាគី​ទី​១ បាន​យក​ផ្លូវ​ដែល​តូច​ចង្អៀត​ពាក់កណ្តាល​ទៅ​ធ្វើ​អាជីវកម្ម​លក់ដូរ​នៅ​លើ​ថ្នល់​ជាប់​ជា​ប្រចាំ រកតែ​ផ្លូវ​រថយន្ត​បើក​ចេញ​-​ចូល​ទៅ​មក​មិន​រួច​ទេ ទាល់តែ​រថយន្ត​បើក​រ៉ឺ​យែ​ចុះឡើង​កិន​ថូផ្ការ​របស់​គាត់​បែក​ក៏​មាន​ដែរ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]