ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងដ៏ល្បីឈ្មោះលោកខេមរៈ សិរីមន្ត បានធ្វើការជួបជុំគ្រួសារបងប្អូនជាច្រើន ដើម្បីធ្វើការរៀបចំសែន ពិធីឆេងម៉េង យ៉ាងអធិកអធមគួរឲ្យកត់សម្គាល់ ដើម្បីធ្វើការឧទ្ទិសកុសលជូនដល់បងប្អូន និងគ្រួសាររបស់លោក ដែលបានចែកឋានទៅ។

ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ មានជនអគតិតូចមួយ ក៏បានធ្វើការរិះគន់ទៅកាន់តារារូបនេះចំៗ ដែលតាំងខ្លួនជាកូនចៅចិន  រីឯអ្នកខ្លះទៀតបាននាំគ្នានិយាយថា កាលមិនទាន់ល្បីមិនឃើញសែនទេ តែពេលល្បីមក សែនចិន។

ទន្ទឹមនឹងពាក្យសម្តីទាំងនេះ បានធ្វើឲ្យមហាជន និងលោកតាន់ គីមសួរ បានធ្វើការឆ្លើយតប និយាយដាក់ទៅវិញជំនួសតារារូបនេះ ក្រោយបានលឺពាក្យសម្តីទាំងនេះ ដោយក្នុងនោះលោកបានឆ្លើយថា៖«សុំឆ្លើយ៖ ចិនអត់មានសម្បុរខ្មៅមែនទេ? ចិនមិនត្រូវអនុញ្ញាតិឲ្យប្រើឈ្មោះខ្មែរមែនទេ។ ចុះបើគ្នាមិនទាន់ល្បីផងធ្វើម៉េចអស់លោក ចាប់អារម្មណ៍ថាគ្នាសែន ឬមិនសែន? សូមបញ្ជាក់៖ មិនមែនដោយសារខ្ញុំជាប់ខ្សែស្រឡាយចិន ទើបបាននិយាយកាន់ជើងបង សិរីមន្ត បែបនេះទេ។ តែដោយសារតែខ្ញុំយល់ឃើញថា អ្នកដែលបំផុសឲ្យមានគំនិតហ្នឹងគឺចង់បំផ្លាញបងសិរីមន្ត និងបំផុសឲ្យមានការប្រកាន់ពូជសាសន៍ ចេតនាធ្វើឲ្យសង្គមមួយនេះមានភាពចលាចលខ្លាំងតែម្តង»។

ក្រោយពីបានឃើញបែបនេះ ក៏មានអ្នកគាំទ្រមួយចំនួន ពិតជាពេញចិត្ត នូវពាក្យសម្តីក៏ដូចជាគំនិតបែបនេះតែម្តង ព្រោះថារាល់ពេលដែលតារាជាច្រើន បានធ្វើពិធីសែនបែបនេះ មហាជនតែងតែធ្វើការរិះគន់ និងប្រើពាក្យសម្តីបែបនេះជានិច្ច៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

លោកតាន់ គីមសួរ
លោកតាន់ គីមសួរ
លោកខេមរៈ សិរីមន្ត ក្នុងថ្ងៃសែនឆេងម៉េង
លោកខេមរៈ សិរីមន្ត ក្នុងថ្ងៃសែនឆេងម៉េង
សែនឆេងម៉េង
សាររបស់តាន់ គីមសួរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត