អាមេរិក ៖ ថ្មីៗក្ដៅៗ នាវេលាព្រឹកព្រលឹម ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៩ មុននេះបន្តិច តារាចម្រៀងប្រុស សញ្ជាតិកាណាដា ដ៏ល្បីល្បាញ Justin Bieber ស្រាប់តែបង្ហោះរូបភាព តារាម៉ូដែលស្រី Hailey ដែលត្រូវជាភរិយារបស់លោក នៅក្នុងបណ្ដាញ Instagram ធ្វើឲ្យក្រុមអ្នកគាំទ្រទូទាំងពិភពលោក ជ្រួលច្របល់ចិត្ត មិនតិចទេ។

សកម្មភាពនៅក្នុងរូបភាពបានបង្ហាញថា Justin Bieber បានជូន ភរិយារបស់ខ្លួន ទៅពិនិត្យផ្ទៃពោះ ដោយរូបលោក ថែមទាំងបានបង្ហោះរូបភាព កូនក្មេងនៅក្នុងពោះ ថែមទៀតផង។

ដោយសារតែ តាំងពីចាប់ផ្ដើមចូលខែមេសាមក មនុស្សនៅជុំវិញពិភពលោក ចាប់ផ្ដើមលេងហ្គេមកុហកគ្នា ឬហៅថា April Fool Day ដូច្នេះហើយទើបអ្នកគាំទ្រមួយចំនួនជឿថា វាគ្រាន់តែជាការកុហកតែប៉ុណ្ណោះ ប៉ុន្តែមនុស្សមួយចំនួនទៀត បានជឿថាវាជាការពិត។

ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកគាំទ្រនៅតែរំពឹងទុកថា Justin Bieber ប្រាកដជាអាចមានពេលវេលាដ៏រីករាយបែបនេះ ជាមួយនិងភរិយាជាទីស្រលាញ់របស់លោក ហើយអាចក្លាយជាអនាគតប៉ាៗថ្មីថ្មោង ពិតមែន ក្នុងពេលឆាប់ៗនេះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Justin Bieber និង Hailey
រូបភាព Justin Bieber និង Hailey
រូបភាព Hailey
រូបភាព Justin Bieber បានបង្ហោះ
រូបភាព Justin Bieber បានបង្ហោះ
រូបភាព Justin Bieber បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]