អង់គ្លេស៖ ក្រុមបាល់ទាត់ Arsenal បានយកឈ្នះក្លិប Newcastle ក្នុងទឹកដីកីឡដ្ឋាន Emirate របស់ខ្លួនកាលពីយប់មិញនេះ ក្នុងលទ្ធផល ២-០។ មុនការប្រកួតនេះ Arsenal កំពុងឈរនៅចំណាត់ថ្នាក់លេខ ៥ នៃតារាងចំណាត់ថ្នាក់ Premier League ដោយស្ថិតនៅក្រោមក្រុម Manchester United និងក្រុម Tottenham Hotspurs ចំនួន ២ពិន្ទុ។

ការប្រកួតរវាង Arsenal និង Newcastle United
ការប្រកួតរវាង Arsenal និង Newcastle United
ការប្រកួតរវាង Arsenal និង Newcastle United

ការប្រកួតនៅ Emirate Stadium កាលពីយប់មិញនេះ ក្រុម Arsenal ហាក់ធ្វើបានល្អខ្លាំងមែនទែន ដោយមានស្ថិតិគ្រប់គ្រងបាល់រហូតដល់ ៦៥%។ ទោះជាបែបណាក្តី Arsenal ហាក់មានសំណាងជាង Newcastle សម្រាប់ការប្រកួតកាលពីយប់មិញ ដោយអាចរកបាន ២គ្រាប់ ពីការស៊ុតចំគោលដៅចំនួន ៣ដង។ គ្រាប់បាល់ទាំង ២គ្រាប់របស់ Arsenal ធ្វើបានសម្រេចដោយកីឡាករ Aaron Ramsey នៅនាទីទី ៣០ និង ១គ្រាប់ទៀតដោយខ្សែប្រយុទ្ធ Lacazette នៅនាទី ៨៣។

Arsenal បានឡើងទៅកាន់ចំណាត់ថ្នាក់លេខ ៣ ដោយមាន ៦៣ពិន្ទុក្នុងដៃ និងទាញទម្លាក់ក្រុមគូប្រជែងរួមទីក្រុង Tottenham Hotspurs មកកាន់ចំណាត់ថ្នាក់លេខ ៤ ដោយមាន ៦១ពិន្ទុស្មើគ្នាជាមួយក្រុមលេខ ៥ Manchester United។ Arsenal នឹងត្រូវជួបជាមួយក្រុម Everton នាថ្ងៃអាទិត្យសប្តាហ៍ក្រោយ មុននឹងប៉ះក្រុមខ្លាំងរបស់អ៊ីតាលី Napoli ក្នុងពានរង្វាន់ Europa League នាថ្ងៃទី ១២ ខែមេសាខាងមុខនេះ៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាង Arsenal និង Newcastle United
ការប្រកួតរវាង Arsenal និង Newcastle United
ការប្រកួតរវាង Arsenal និង Newcastle United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]