គ្រូបង្រៀនម្នាក់ ត្រូវបានបញ្ឈប់ពីការងារ បន្ទាប់ពីត្រូវបានគេដឹងថា គ្រូបង្រៀនរូបនេះ បង្ហោះរូប ស្រាតពាក់កណ្តាលខ្លួន ដាក់នៅនៅលើប្រពន្ធ័សង្គម Twitter របស់ខ្លួន ។

អ្នកគ្រូ វ័យក្មេងរូបនោះ ត្រូវបានគេដឹងថា មានឈ្មោះ Carly McKinney អាយុ ២៣ឆ្នាំម្នាក់ ជាគ្រូបង្រៀន គណិតវិទ្យា នៅក្នុងវិទ្យាល័យ Overland ដែលមានទីតាំងស្ថិតនៅក្នុង រដ្ឋColorado សហរដ្ឋអាមេរិក។

គ្រូបង្រៀន រូបនេះ ត្រូវបាន បញ្ឈប់ពីការងារ កាលពីថ្ងៃអង្គារ៍ បន្ទាប់ពី នាងបានសារភាពប្រាប់ ស្ថានីយ៏ទូរទស្សន៏ក្នុងស្រុកមួយ ថា នាងបានបង្កើតប្រពន្ធ័សង្គម Twitter  ដែលមានឈ្មោះ CarlyCrunkBear (@crunk_bear) ដោយមានមិត្តរបស់នាងម្នាក់ជាអ្នកជួយ ។ លើសពីនេះ គ្រូបង្រៀនរូបនេះ និង មិត្តរបស់នាងម្នាក់ បានបញ្ជាក់ប្រាប់ ប៉ុស្តិទូរស្សន៏ 9News ទៀតថា ប្រពន្ធ័សង្គម  Twitter  របស់នាងដែលនាងបង្កើត ជាការលេងសើចប៉ុណ្ណោះ។

គូររំលឹកថា នៅក្នុងប្រពន្ធ័សង្គមមួយនេះ នាង មិនត្រឹមតែ បានបង្ហោះរូបថតមិនសមរម្យរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង និយាយលេងសើច អំពីការប្រើថ្នាំញៀននៅក្នុងសាលា ទៀតផង។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះទង្វើររបស់គ្រូបង្រៀនរូបនេះ?













ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]