ចិន៖ នៅក្នុងខ្សែភាពយន្ត បើទោះបីជា តួឯក សុទ្ធតែតួចាស់ៗក៏ដោយ ក៏ផលិតករ តែងតែត្រូវការ តួកូនក្មេង មួយចំនួន មកដើរតួ ជាកូន ឬជាចៅ នៅក្នុងសាច់រឿងផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តមួយនោះ គឺក្មេងស្រីតូច ដែលតែងមានមុខនៅក្នុងសាច់រឿងចិន មិនត្រូវបានគេង រយៈពេល៣ថ្ងៃជាប់គ្នា ហើយជាពិសេស មិនបានសម្រាក ក្នុងអំឡុងពេលនោះទៀត។

បើយោងតាមសារព័ត៌មានចិន បានឲ្យដឹងថា ក្មេងស្រីតូចដ៏ស្រស់ស្អាតរូបនោះ មានវ័យតែ៨ឆ្នាំតែប៉ុណ្ណោះ ដែលជាវ័យ ត្រូវការសម្រាកឲ្យបានគ្រប់គ្រាន់ តែបែរជារូបគេ មិនអាចទទួលបាន។ សូម្បីតែ តារាចាស់ៗ ក៏ត្រូវការសម្រាក ចុះទម្រាំ គ្នាក្មេងទៀតនោះ?

ក្នុងនោះដែរ មហាជន ក៏បានធ្វើការរិះគន់ ទៅដល់ក្រុមផលិតករ ដែលហាក់ដូចជាគ្មានបេះដូងទាល់តែសោះ ដែលហេតុតែចង់ឲ្យរឿងរបស់គេចប់ មិនគិតពីសុខភាពក្មេង ដែលរូបគេ តែងតែឡើងថតនៅម៉ោង៤ព្រឹក ជានិច្ច។

យ៉ាងណាមិញ ហ្វេនក៏បានសំណូមពរ ទៅដល់ផលិតករ ឲ្យចេះគិតគូ លើសុខភាពក្មេងជាចម្បង ព្រោះថា ពេលខ្លះ បើទោះបីជា រូបគេ មិនងងុយគេង ឬមិនអស់កម្លាំង តែក៏មិនគួរឲ្យក្មេងតូច ថតជាប់ពេញ៣ថ្ងៃ បែបនេះដែរ៕

ក្មេងស្រីតូច ភាគច្រើន ឃើញក្នុងរឿងភាគ
ក្មេងស្រីតូច ភាគច្រើន ឃើញក្នុងរឿងភាគ
ក្មេងស្រីតូច ភាគច្រើន ឃើញក្នុងរឿងភាគ
ក្មេងស្រីតូច ភាគច្រើន ឃើញក្នុងរឿងភាគ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]