ភ្នំពេញ៖ មុននេះបន្តិច តារាចម្រៀងដ៏មានប្រជាប្រិយភាពលោកព្រាប សុវត្ថិ បានដឹកដៃកូនប្រុសទី២ជាទីស្រលាញ់ សុវត្ថិ មុនីនាគ ទិញរថយន្តស៊េរីទំនើប យ៉ាងស្រស់ស្អាតថ្មីស្រឡាង ខណៈដើមខែថ្មីផងដែរ។

ដោយក្នុងនោះតារាប្រុសរូបនេះ និងកូនប្រុសបានលេងខ្លួន យ៉ាងស្រស់សង្ហានៅក្នុងសម្លៀកបំពាក់ឈុតពណ៌លឿង ទាំងព្រឹកព្រលឹម ទៅទិញរថយន្តស៊េរីទំនើបម៉ាក DODGE challenger srt demon 2018 ពណ៌ខ្មៅយ៉ាងស្រស់ស្អាត ដែលមានតម្លៃថ្លៃខ្លាំងគួរឲ្យកត់សម្គាល់។

មិនត្រឹមតែប៉ុណ្ណោះ គេក៏ត្រូវបានដឹងថារថយន្តមួយនេះ មានតម្លៃរហូតដល់ ៨៣,៩៩៥ដុល្លារឯណោះ ទាំងនេះបើយោងតាមវេបសាយបរទេសមួយចំនួន បានបង្ហាញឲ្យបានដឹង។

ជាមួយនឹងកាដូដើមខែរបស់តារាប្រុសវ័យក្មេងរូបនេះ ក៏មានមហាជនជាច្រើនរំភើបចិត្ត ជំនួសលោក ដែលទទួលបាននូវកាដូដ៏ធំ ពីលោកឪពុករបស់ខ្លួន ក្នុងតម្លៃយ៉ាងថ្លៃយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ និងម្តាយ
សុវត្ថិ មុនីនាគ និងឪពុក
ព្រាប សុវត្ថិ ទិញឡានថ្មីឲ្យកូនប្រុស
ព្រាប សុវត្ថិ ទិញឡានថ្មីឲ្យកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ