បរទេស៖ ក្លិបបាល់ទាត់ Bayern Munich នឹងធ្វើការប្រកួតដ៏ធំមួយសម្រាប់បិទបញ្ចប់រដូវកាល ២០១៨/១៩ ទល់នឹងក្រុមជម្រើសជាតិចិន នាខែឧសភាខាងមុខនេះផ្ទាល់ នៅទីក្រុងប៉េកាំង ប្រទេសចិន។ ការប្រកួតរវាងក្រុមជម្រើសជាតិចិន និង Bayern Munich នឹងត្រូវរៀបចំឡើងដើម្បីប្រជែងពានរង្វាន់មិត្តភាពមួយដែលមានឈ្មោះថា “Allianz China Cup” នៅថ្ងៃទី ២៩ ខែឧសភាខាងមុខ ពោលគឺត្រឹមតែ ១១ថ្ងៃប៉ុណ្ណោះ ក្រោយលីគកំពូលអាល្លឺម៉ង់ Bundesliga ត្រូវបិទបញ្ចប់។

ការចុះកិច្ចសន្យា Allianz China Cup 2019
ក្រុម Bayern Munich
ក្រុមជម្រើសជាតិចិន

គួររម្លឹកថា នេះគឺជាលើកទី៤ហើយ សម្រាប់ការធ្វើដំណើរទៅទឹកដីរបស់ប្រទេសចិន ខណៈរដូវកាលមុនក្លិប Bayern Munich ក៏បានធ្វើដំណើរទៅកាន់ទីក្រុងធំៗជាច្រើនរបស់ប្រទេសចិនរួមមាន សៀងហៃ, ក្វាងចូវ, សេនហ្សិន រួមទាំងទីក្រុងប៉េកាំងផងដែរ។ ក្រោយការប្រកួតជាមួយក្រុមជម្រើសជាតិចិនចប់សព្វគ្រប់ ក្រុម Bayern Munich នឹងត្រូវត្រឡប់មកកាន់ទឹកដីអាល្លឺម៉ង់វិញ ដើម្បីត្រៀមប្រមូលផ្តុំកីឡាករសម្រាប់ចូលរួមពានរង្វាន់មុនបើករដូវកាលថ្មី (Pre-Season Tour) នៅឯទឹកដីសហរដ្ឋអាមេរិក។ 

សូមជម្រាបថា ក្រុម Bayern Munich នឹងត្រូវត្រៀមប៉ះក្រុម Arsenal, Real Madrid និង AC Milan ក្នុងជំនួប Pre-Season មុនបើករដូវកាលថ្មីផងដែរ។

ក្រុមអ្នកគាំទ្រក្លិប Bayern Munich នៅប្រទេសចិន
ក្រុមអ្នកគាំទ្រក្លិប Bayern Munich នៅប្រទេសចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]