មើលទៅឧបករណ៍ធ្វើទារុណកម្មមួយនេះ វាហាក់ដូចជាឧបករណ៍ដែលនៅក្នុង ខ្សែភាពយន្ដរន្ធត់។ ឧបករណ៍នេះជនជាតិ Iran ប្រើសំរាប់កាត់ម្រាមដៃឧក្រិដ្ឋជន។

យោងតាមប្រភពព័ត៌មាន dailymail បានបង្ហាញនូវរូបភាពជាច្រើន ដែលយកមកពីភ្នាក់ងារសារព័ត៌មាននៅ Sharia។ មានបុរសបិទមុខម្នាក់ បានប្រើប្រាស់នូវម៉ាស៊ីនម្យ៉ាង និងបុរសពីរនាក់ទៀតបានចាប់ដៃបុរសម្្នាក់ ចូលទៅក្នុងម៉ាស៊ីននោះ ដែលមានប្រហោងតូចៗ៤ សំរាប់ដាក់ម្រាមដៃចូល។ មានឈាមជាច្រើនបានហូរចេញពីដៃ របស់បុរសម្នាក់នោះគួរឲ្យខ្លាចបំផុត ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល ទឹកមុខរបស់បុរសនោះមិនបានបញ្ចាក់នូវ សេចក្ដីឈឺចាប់អ្វីឡើយ ប្រហែលជាគាត់បានប្រើប្រាស់ថ្នាំញៀន មុននឹងគេយកគាត់មកកាត់ម្រាម។

បុរសដែលគេយកមកកាត់ម្រាមនេះ គឺជាចោរដែលកេចាប់មកពី ភាគខាងត្បូងឆៀងខាងលិចនៃទីក្រុង Shiraz កាលពីសប្ដាហ៍មុន ហើយនេះគឺជាការធ្វើទារុណកម្ម ដែលកំណត់ដោយច្បាប់របស់ Sharia។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការធ្វើទារុណកម្មបែបនេះ?









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]