ជាធម្មតាសម្បកផ្លែឈើមួយចំនួន តែងតែត្រូវគេចិតចេញ ឬបកចេញ ព្រោះតែគិតថាគ្មានប្រយោជន៍ នៅក្នុងការទទួល ឬក៏មិនអាចទទួលទានបានផងដែរ។ តែអ្វីដែលលោកអ្នកប្រហែលជានឹកស្មានមិនសល់នោះ មានផ្លែឈើមួយចំនួន សូម្បីតែសម្បកក៏ត្រូវបានគេទាញយកមកប្រើប្រាស់បានដូចគ្នា ជាពិសេសគែយកមកធ្វើជារូបមន្តធម្មជាតិថែរក្សាស្បែកមុខឱ្យស្រស់ស្អាត ទន់រលោងហ្មត់ខៃ និងតឹងណែនក្មេងជាងវ័យតែម្តង។

ដូច្នេះចង់ដឹងថាសម្បកផ្លែឈើណាខ្លះអាចយកមកធ្វើជាគ្រឿងផ្សំថែរក្សាផ្ទៃមុខស្អាតបែបធម្មជាតិ យើងមកតាមដានវិធីធ្វើ និងការអនុវត្តទាំងអស់គ្នា៖

ម៉ាស់ធ្វើពីសម្បកផ្លែឈើធ្វើ​ឱ្យសាច់មុខស្អាត

១. សម្បកក្រូចឆ្មារពណ៌លឿង

គ្រឿងផ្សំ

- សម្បកក្រូចឆ្មារពណ៌លឿង (បើគ្មានប្រើក្រូចឆ្មារធម្មតាក៏បាន)

- ប្រេងដូង ឬប្រេងអូលីវ

- អំបិល

ម៉ាស់សម្បកក្រូចឆ្មារ

ការអនុវត្ត

- លាងក្រូចឆ្មារសម្បកលឿងឱ្យស្អាត រួចចិតសម្បកមកប្រើប្រាស់ដោយកាត់ជាបន្ទះតូចៗ រួចយកដាក់ក្នុងក្រឡមួយចាំចាក់ប្រេងដូង ឬប្រេងអូលីវចូលឱ្យពេញដបបិទឱ្យជិត ហើយទុកចោលរយៈពេល ១ទៅ២សប្តាហ៍

- បន្ទាប់មកច្រោះយកតែប្រេងដែលចម្រាញ់ពីសម្បកក្រូចឆ្មារទុកក្នុងដបស្អាតមួយទុកប្រើប្រាស់ជាការស្រេច។

- អ្នកអាចយកប្រេងនេះលាយជាមួយនឹងអំបិល ដើម្បីធ្វើជាម៉ាស់សម្រាប់លាបលើផ្ទៃមុខ ដោយទុកចោលរយៈពេល ១៥នាទី ទៅ២០នាទី រួចយកដៃម៉ាស្សាថ្នមៗជារង្វង់ឱ្យសព្វផ្ទៃមុខចាំលាងចេញនឹងទឹកធម្មតា។

ម៉ាស់សម្បកក្រូចឆ្មារ

២. សម្បកក្រូច

គ្រឿងផ្សំ

- ម្សៅសម្បកក្រូច ២ស្លាបព្រាបាយ (យកសម្បកក្រូចហាលថ្ងៃរួចបុក ឬកិនជាម្សៅ)

- ទឹកដោះគោជូរធម្មជាតិ ២ស្លាបព្រាបាត

- ទឹកឃ្មុំ ១ស្លាបព្រាបាយ

ម៉ាស់សម្បកក្រូច

ការអនុវត្ត

- យកម្សៅសម្បកក្រូច លាយជាមួយនឹងទឹកដោះគោជូរ និងទឹកឃ្មុំ រួចកូរចូលគ្នាជាល្បាយឱ្យសព្វល្អ

- លាងសម្អាតផ្ទៃមុខឱ្យស្អាត រួចយកល្បាយម៉ាស់នេះមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេឡ២០ ទៅ ៣០នាទី ឱ្យរស្ងួតសិន ចាំលាងចេញនឹងទឹកស្អាតជាការស្រេច។

ម៉ាស់សម្បកក្រូច

៣. សម្បកចេក

គ្រឿងផ្សំ

- សម្បកចេក ១ផ្លែ

- ម្សៅអូត កន្លះពែង (Oat រកបាននៅផ្សារទំនើប)

- ស្ករសរ ២ស្លាបព្រាបាយ

ម៉ាស់សម្បកចេក

ការអនុវត្ត

- យកសម្បកចេក ម្សៅអូត និងស្ករសរ បុក ឬកិនបញ្ចូលគ្នាឱ្យសព្វរហូតដល់ហ្មត់ល្អ

- បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ១៥នាទី ទៅ២០នាទី ចាំលាងចេញនឹងទឹកក្តៅឧណ្ហៗជាការស្រេច។ អ្នកក៏អាចលាបក្រែមផ្តល់សំណើមបន្ថែមផងក៏បានដែរ។

ម៉ាស់សម្បកចេក

៤. សម្បកល្ហុង

គ្រឿងផ្សំ

- សម្បកល្ហុង

- ទឹកឃ្មុំ ១ស្លាបព្រា

- ទឹកដោះគោ ១ស្លាបព្រា

ម៉ាស់សម្បកល្ហុង

ការអនុវត្ត

- ជាដំបូងយកសម្បកល្ហុងមកក្រឡុក ឬកិនឱ្យហ្មត់ បន្ទាប់មកលាយជាមួយនឹងទឹកដោះគោ និងទឹកឃ្មុំ កូរបញ្ចូលគ្នាឱ្យសព្វ

- បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខទុកចោលរយៈពេល ១៥នាទី ទៅ២០នាទី ចាំលាងចេញនឹងទឹកត្រជាក់ធម្មតាជាការស្រេច៕ 

ម៉ាស់សម្បកល្ហុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]