បរទេស៖ ជាដំណឹងដ៏សោកសៅសម្រាប់មិត្តរួមសិល្បៈ និងអ្នកគាំទ្រទាំងអស់ក្រោយតារាចម្រៀងរ៉េប Nipsey Hussle ម្ចាស់បទ «Victory Lap» និង «Mailbox Money» ត្រូវបានគេបាញ់សម្លាប់នៅមុខហាងលក់សម្លៀកបំពាក់របស់លោក កាលពីថ្ងៃអាទិត្យទី៣១ ខែមិនាក្នុងទីក្រុងLos Angeles។

ក្រោយពេលហេតុការណ៍កើតឡើង តារាចម្រៀងប្រុសវ័យ៣៣ឆ្នាំរូបនេះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីធ្វើការសង្គ្រោះ តែជាអកុសលលោកត្រូវបានបាត់បង់ជីវិតនៅក្នុងមន្ទីរតែម្តង។

ដំណឹងដ៏សោកសៅមួយនេះ បានលេចលឺសាយភាយស្ទើរតែពាសពេញពិភពលោក រហូតធ្វើឲ្យតារាល្បីៗជាច្រើនដូចជា Drake, Rihnanna, John Legend, Pharrell Williams និងLeBron Jame ចេញមកបង្ហាញការសោកស្តាយ និងបង្ហោះសាររំលែកទុក្ខចំពោះការបាត់តារាចម្រៀងរូបនេះផងដែរ៕

Nipsey Hussle
Nipsey Hussle
Nipsey Hussle
សាររំលែកទុក្ខពីតារាផ្សេងៗ
សាររំលែកទុក្ខពីតារាផ្សេងៗ
សាររំលែកទុក្ខពីតារាផ្សេងៗ
សាររំលែកទុក្ខពីតារាផ្សេងៗ
សាររំលែកទុក្ខពីតារាផ្សេងៗ
ទិដ្ឋភាពកន្លែងកើតហេតុ
ទិដ្ឋភាពកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]