បរទេស៖ មួយរយៈនេះតារាចម្រៀងប្រុសល្បីឈ្មោះ Justin Bieber ត្រូវបានបង្ហាញឲ្យដឹងថា លោកកំពុងស្ថិតនៅក្នុងដំណាក់កាលព្យាបាល ជម្ងឺផ្លូវចិត្ត ហើយពេលនេះផងដែរ ជំងឺខាងផ្នែកសតិអារម្មណ៍របស់លោក ក៏បានប្រសើរឡើងជាងមុនច្រើន ដោយសារតែមានភរិយាជាទីស្រលាញ់ តារាម៉ូដែលស្រី Hailey Baldwin តែងតែនៅក្បែរខ្លួន រងចាំផ្តល់កម្លាំងចិត្ត និងអាចធ្វើឲ្យលោកសើចសប្បាយមានសេចក្តីសុខរាល់ថ្ងៃបានផងដែរ។

ជាក់ស្តែង ទើបតែថ្មីៗនេះ គេប្រទះឃើញ Justin និង Hailey ដើរកៀកស្មាគ្នាយ៉ាងផ្អែមល្ហែម និងប្រលែងគ្នាលេង តាមដងផ្លូវដែលធ្វើឲ្យមនុស្សម្នាដែលនៅជុំវិញនោះ តាមសម្លឹងមើល ភាពសប្បាយរីករាយរបស់អ្នកទាំងពីរ មិនដាក់ភ្នែកតែម្តង ជាពិសេស Justin ថែមបានរត់តាមដេញវាយគូទរបស់ Hailey យ៉ាងគួរឲ្យក្នាញ់ថែមទៀតផង។

យ៉ាងណាមិញ សម្រាប់មនុស្សស្រីធម្មតាពេលជួបនឹងស្ថានភាពបែបនេះ អាចនឹងខឹងក៏ថាបានដែរ ប៉ុន្តែសម្រាប់ Hailey នាងបែរមិនខឹង ថែមទាំងឲ្យឃើញពីស្នាមញញឹមពោរពេញទៅដោយសុមង្គល យ៉ាងពេញចិត្តថែមទៀតផង៕

Justin ប្រលែងលេងជាមួយភរិយា
Justin ប្រលែងលេងជាមួយភរិយា
Justin ប្រលែងលេងជាមួយភរិយា
Justin ប្រលែងលេងជាមួយភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]