យើងដឹងហើយថា ឆ្កែគឺជាសត្វដែល ស្មោះត្រង់នឹង ម្ចាស់ និងជួយការពារ ផ្ទះសំបែងផងដែរ ដូច្នេះហើយបានជា មនុស្សយើងភាគច្រើន ស្រលាញ់និងចូលចិត្ត ចិញ្ចឹម។ តែដោយឡែក រឿងដែលគួរអោយ អាសូរ ដល់សត្វឆ្កែដែលមាន ឈ្មោះថា ហូប(Hope) មួយក្បាលនេះ គឺត្រូវបាន ជនមិនស្គាល់មុខ វាយ ធ្វើបាបយ៉ាងព្រៃផ្សៃ ដោយយក ខ្សែភ្លើងឆក់ ហើយមករុំ នឹងអណ្ដាត ជាហេតុធ្វើអោយ អណ្ដាតរបស់កូនឆ្កែនេះ ធ្លាក់លៀនចេញមកក្រៅ និងហើមរលួយជាខ្លាំង។

គ្រូពេទ្យសត្វបាន និយាយថា អណ្ដាតរបស់វា បានធ្លាក់ចេញមកក្រៅយ៉ាងតិច ២៤ម៉ោង ទៅហើយ ថែមទាំងមានសភាព ហើមនិងចេញឈាម ទៀតផង។ អ្វីដែលគួរអោយរន្ធត់ គឺគ្រូពេទ្យត្រូវ តែកាត់អណ្ដាតកូនឆ្កែកំសត់នេះចេញ ដើម្បីជួយវា។

កូនឆ្កែនេះត្រូវបាន គេជួយសង្រ្គោះ បន្ទាប់ពី វាត្រូវបានគេរកឃើញ នៅឯតាមដង ផ្លូវ Baker Road, នៃរដ្ឋ Texas។ គេបានយកខ្សែភ្លើង នោះចេញ ហើយបានបញ្ជូន វត្ថុទាំងអស់នោះ ទៅកាន់ មន្ទីរពិសោធន៍ ដោយសង្ឃឹម ថា នឹងអាចមាន តំរុយ ដែលអាចឈានទៅដល់ ការរកឃើញជនដែលប្រព្រឹត្ត អំពើដ៏ព្រៃផ្សៃនេះ។

សូមប្រិយមិត្តទស្សនាវីដេអូទាំងអស់គ្នា និងបញ្ចេញមតិយោបល់៖



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]